តាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលជាតិស្ថិតិចិននៅថ្ងៃទី១៤ ខែវិច្ឆិកាបានបង្ហាញថា នៅក្នុងខែតុលា តម្លៃបន្ថែមនៃសហគ្រាសឧស្សាហកម្មខ្នាតធំនៅទូទាំងប្រទេសចិនបានកើនឡើង៤,៩ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន សន្ទស្សន៍ផលិតកម្មវិស័យសេវាកម្មនៅទូទាំងប្រទេសបានកើនឡើង៤,៦ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន និទំហំលក់រាយទំនិញប្រើប្រាស់សរុបបានកើនឡើង២,៩ ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន ដែលបង្ហាញថាសេដ្ឋកិច្ចជាតិចិនបានរក្សានិន្នាការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងរីកចម្រើនជាទូទៅ៕