ថ្ងៃទី៥ ខែវិច្ឆិកា ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៨បានបើកធ្វើនៅក្រុងសៀងហៃ។តាមការផ្សាយព័ត៌មាននៃវេបសាយCCTVបានឱ្យដឹងថា បច្ចុប្បន្ន ប្រទេសចិនបានក្លាយជាទីផ្សារប្រើប្រាស់និងទីផ្សារនាំចូលធំទីពីរលើពិភពលោក។
ទិន្នន័យបានបង្ហាញថា ៩ខែដើមឆ្នាំ២០២៥ ទំហំនាំចូលរបស់ប្រទេសចិនត្រូវជា១៣.៦៦ទ្រីលានយាន់ប្រាក់ចិន គឺមានន័យថា គិតជាមធ្យម មានទំហំនាំចូលប្រហែល៥០០០០លានយានប្រាក់ចិនក្នុងមួយថ្ងៃ។ខណៈពេលរៀបចំធ្វើពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី១នៅឆ្នាំ២០១៨ ទំហំនាំចូលរបស់ប្រទេសចិនត្រូវជា១៤.០៩ទ្រីលានយាន់ប្រាក់ចិន។នៅឆ្នាំ២០២៤ ការនាំចូលរបស់ប្រទេសចិនបានកើនឡើងដល់១៨.៣៩ទ្រីលានយាន់ប្រាក់ចិន មានន័យថា ជាមធ្យមមានទំហំនាំចូលបន្ថែមលើសពី៧០០០០០លានយាន់ប្រាក់ចិនក្នុងមួយឆ្នាំ ដែលលើសច្រើនពីទំហំGDPពេញមួយឆ្នាំនៃប្រទេសមួយចំនួន៕