លោក Ding Xuexiang ឧបនាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមមហាសន្និបាតភាសាចិនពិភពលោកឆ្នាំ២០២៥និងថ្លែងសុន្ទកថាគន្លឹះ

CRI, November 18, 2025
Size:

    លោក Ding Xuexiang សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាឧបនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានអញ្ជើញចូលរួមពិធីបើកនៃមហាសន្និបាតភាសាចិនពិភពលោកឆ្នាំ២០២៥នៅទីក្រុងប៉េកាំង និងថ្លែងសុន្ទកថាគន្លឹះ។

   លោក Ding Xuexiang បានលើកឡើងថា លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានយកចិត្តទុកដាក់ខ្ពស់ចំពោះការអប់រំភាសាចិនអន្តរជាតិ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការខិតខំរួមរបស់ប្រទេសចិននិងភាគីបរទេសពាក់ព័ន្ធនានា ការអប់រំភាសាចិនអន្តរជាតិបានទទួលបានសមិទ្ធផលជាផ្លែផ្កា ប្រព័ន្ធការអប់រំភាសាចិនជាសកលមានភាពកាន់តែល្អប្រសើរឡើង  ប្រជាជនសាមញ្ញនៃបណ្តាប្រទេសនានាលើពិភពលោកកាន់តែច្រើនឡើងៗចាប់ផ្តើមរៀនភាសាចិន ការរៀនភាសាចិនបានទទួលការពេញនិយមពីសំណាក់សហគមន៍អន្តរជាតិយ៉ាងទូលំទូលាយ។

    លោក Ding Xuexiang  បានលើកឡើងសំណើរ ៤ ចំណុច រួមមានជាអាទ៍៖ ទី១ គឺ ប្រកាន់ខ្ជាប់នូវការជំរុញដោយនវានុវត្តន៍ ដើម្បីធ្វើឱ្យការរៀនភាសាចិនកាន់តែងាយស្រួលនិងកាន់តែមានប្រសិទ្ធភាព។ ទី២ គឺ ប្រកាន់ខ្ជាប់កូវការអភិវឌ្ឍសេវកម្ម ដើម្បីបន្តជំរុញឱ្យការអប់រំភាសាចិនអន្តរជាតិ ការអប់រំវិជ្ជាជីវៈ និងការអប់រំជំនាញវិជ្ជាអភិវឌ្ឍរួមបញ្ចូលគ្នា។ ទី៣ គឺ ប្រកាន់ខ្ជាប់នូវការប្រាស្រ័យទាក់ទងនិងការផ្លាស់ប្តូរដ៏មេត្រី និងលើកទឹកចិត្តដល់សាលាបថមសិក្សានិងវិទ្យាល័យនៃប្រទេសចិននិងបរទេសបង្កើតទំនាក់ទំនងជាសាលាភាពដៃគូខាងភាសា និងសបើកធ្វើការប្រកួតភាសាចិនសេរ៊ី “ស្ពានភាសាចិន”ឱ្យបានល្អ។ ទី៤ គឺ ប្រកាន់ខ្ជាប់នូវការបើកទូលាយនិងបរិយប័ន្ន ដើម្បីរួមគ្នាអនុវត្តជាក់ស្តែងនូវគំនិតផ្តួចផ្តើមអរិយធម៌សកល។

    សូមបញ្ជាក់ថា សន្និបាតលើកនេះមានមន្ត្រីរដ្ឋាភិបាលចិននិងបរទេស ក៏ដូចជាបញ្ញវន្តនិងអ្នកជំនាញ អ្នកទទួលខុតត្រូវនៃសាកលវិទ្យល័យ និងតំណាងរបស់អង្គការអន្តរជាតិជាដើមសុរបប្រហែល ២០០០ នាក់បានចូលរួមក្នុងពិធីបើក៕