ទំហំនាំចេញ-នាំចូលរបស់ភូមិភាគស្វយ័តក្វាងស៊ីជាមួយប្រទេសអាស៊ានទាំង ១១ បានកើនឡើង ១២,១% ក្នុងរយៈពេល ១០ ខែដើមឆ្នាំ២០២៥

CRI, November 14, 2025
Size:

គិតចាប់ពីដើមឆ្នាំ២០២៥នេះមក ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងភូមិភាគស្វយ័តក្វាងស៊ី និងអាស៊ានបានបន្តរីកចម្រើនយ៉ាងខ្លាំង ដោយទំហំពាណិជ្ជកម្មទ្វេភាគីរក្សាបាននូវអត្រាកំណើនយ៉ាងឆាប់រហ័ស។ យោងតាមស្ថិតិរបស់គយក្រុងណាននីង ក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០២៥ ទំហំនាំចេញ-នាំចូលរបស់ភូមិភាគស្វយ័តក្វាងស៊ីមានចំនួន ៦៥០,៣៥ ពាន់លានយាន់ប្រាក់ចិន ក្នុងនោះការនាំចេញមានទំហំ ៣៨១,២៨ ពាន់លានយាន់ប្រាក់ចិន ដែលកើនឡើង ១៨,៣%។ ការនាំចូលមានទំហំ ២៦៩,០៧ ពាន់លានយាន់ប្រាក់ចិន ដែលកើនឡើង ៤,៤%។ ក្នុងចំណោមនេះ ការនាំចេញ និងនាំចូលជាមួយអាស៊ានមានទំហំ ៣៤៤,៧៤ ពាន់លានយាន់ប្រាក់ចិន ដែលកើនឡើង ១២,១% បើធៀបនឹងឆ្នាំមុន។ ការនាំចេញផលិតផលឧស្សាហកម្មដែលមានឧត្តមភាពដូចជា ថ្មលីចូម ផលិតផលព័ត៌មានវិទ្យាអេឡិចត្រូនិក រថយន្ត និងគ្រឿងបន្លាស់រថយន្តជាដើម ក៏ដូចជាការនាំចូលទំនិញខ្នាតធំដូចជា  លោហធាតុ និងសណ្តែកសៀងជាដើមមានកំណើនគួរឱ្យកត់សម្គាល់ ៕