ក្រសួងការបរទេសចិន៖ ភាគីចិនរីករាយធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីបន្តពង្រឹងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការផ្នែកលំហសាយប័រ

CRI, November 13, 2025
Size:

  កាលពីថ្ងៃទី១០ ខែវិច្ឆិកា លោកLin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសចិន។ មានអ្នកសារព័ត៌មានសួរថា ម្សិលមិញគឺជាថ្ងៃបិទបញ្ចប់កិច្ចប្រជុំកំពូលWu zhenនៃ សន្និបាតអ៊ីនធឺណិតពិភពលោកឆ្នាំ២០២៥ ដែលធ្វើក្រោមប្រធានបទ “ រួមគ្នាកសាងអនាគតឌីជីថលនិងវៃឆ្លាតដែលប្រកបដោយភាពបើកទូលាយនិងកិច្ចសហប្រតិបត្តិការ សុវត្ថិភាព និងផ្តលប្រយោជន៍ជាទូទៅ—ចាប់ដៃគ្នាកសាងសហគមន៍ជោគវាសនារួមលំហសាយប័រ” ដែលមានតំណាងជាង ១៦០០ រូបមកពីជាង ១៣០ ប្រទេសនិងតំបន់ បានពិគ្រោះពិភាក្សាស្តីពីអភិបាលកិច្ចបណ្តាញអ៊ីនធឺណិតសកល ដោយបានថ្លែងថា ភាគីពាក់ព័ន្ធនានាគួរតែប្រកាន់ខ្ជាប់គោលការណ៍ពិគ្រោះពិភាក្សាជាមួយគ្នា កសាងរួមគ្នា និង ចែករំលែកជាមួយគ្នា ដើម្បីធ្វើឱ្យគ្រប់ប្រទេសនិងមនុស្សគ្រប់រូបទទួលបានសិទ្ធិ អភិវឌ្ឍន៍ដោយស្មើគ្នាក្នុងវិស័យលំហរសាយប័រ។

  លោក Lin Jian ក៏បានថ្លែងបន្តថា ភាគីចិនរីករាយធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីបន្តពង្រឹងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការផ្នែកលំហរសាយប័រ ព្រមទាំងគាំពាំរសុវត្ថិភាពលំហរសាយប័រ ជំរុញឱ្យបណ្តាញអ៊ីនធឺណិតអភិវឌ្ឍដោយផ្តល់ផលប្រយោជន៍ជាទូទៅនិងបរិយាប័ន្ន ធ្វើឱ្យ“គម្លាតអ៊ីនធឺណិត”ក្លាយទៅជា“មហាវិថីឌីជីថលដែលតភ្ជាប់គ្នា” និងជំរុញឱ្យប្រព័ន្ធអភិបាលកិច្ចបណ្តាញអ៊ីនធឺណិតរិវឌ្ឍន៍ទៅមុខតាមទិសដៅកាន់តែមានយុត្តិធម៌ និងសមហេតុផល៕