ពីថ្ងៃទី៣០ ខែតុលាដល់ថ្ងៃទី១ ខែវិច្ឆិកា លោកXi Jinpingប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការលើកទី៣២នៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC)និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូង។ខណៈពេលបញ្ចប់ដំណើរ
ទស្សនកិច្ចលើកនេះ លោកWangYiសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានធ្វើបទបង្ហាញអំពីលទ្ធផលនៃដំណើរទស្សនកិច្ចលើកនេះ។
លោកWangYiបានលើកឡើងថា ដំណើរទស្សនកិច្ចនេះគឺជាសកម្មភាពការទូតប្រមុខរដ្ឋដ៏សំខាន់របស់លោកXi Jinpingប្រធានរដ្ឋចិន បន្ទាប់ពីកិច្ចប្រជុំពេញអង្គលើកទី៤នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនលើកទី២០បានបិទបញ្ចប់ដោយជោគជ័យ។ក្នុងរយៈពេលបីថ្ងៃ លោកXiJinpingបានចូលរួមព្រឹត្តិការណ៍ទ្វេភាគីនិងពហុភាគីជាង១០លើកដែលជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ី-ប៉ាស៊ីហ្វិក និងបង្ហាញពីទំនួលខុសត្រូវរបស់ប្រទេសចិនក្នុងនាមជាប្រទេសធំ ពង្រឹងចំណងមិត្តភាពជាមួយប្រទេសជិតខាង និងបកស្រាយអំពីអភិបាលកិច្ចរបស់ប្រទេសចិន កម្មវិធីនៃដំណើរទស្សនកិច្ចមានភាពមមាញឹកនិងមានប្រសិទ្ធភាព ជាក់ស្តែងពោលគឺ ទទួលបានជោគជ័យយ៉ាងគាប់ប្រសើរ។សាធារណមតិអន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះប្រទេសចិនដេលបានជំរុញវិបុលភាពរួមតាមរយៈការផ្តល់ផលប្រយោជន៍ជាទូទៅនិងបរិយាប័ន្ន ហើយគាំពារយុត្តធម៌និងសច្ចភាពតាមរយៈទំនួលខុសត្រូវខ្ពស់។ភាគីនានាយកចិត្តទុកដាក់ខ្ពស់ចំពោះផែនការ៥ឆ្នាំនាពេលអនាគតនិងគោលនយោបាយរបស់ប្រទេសចិន រំពឹងទុកយ៉ាងខ្លាំងអំពីបង្កើនការតភ្ជាប់យុទ្ធសាស្ត្រជាមួយប្រទេសចិន ដើម្បីត្រួសត្រាយកិច្ចសហប្រតិបត្តិការនិងកាលានុវត្តភាព៕