ចំនួនសហគ្រាសថ្មីដែលវិនិយោគដោយពាណិជ្ជករបរទេសនៅប្រទេសចិនកើនឡើង១៦.២%ក្នុងរយៈពេល៩ខែដើមឆ្នាំនេះ

CRI, November 12, 2025
Size:

    អ្នកសារព័ត៌មានបានទទួលដំណឹងពីក្រសួងពាណិជ្ជកម្មចិនឱ្យដឹងថា សហគ្រាសថ្មីដែលវិនិយោគដោយពាណិជ្ជករបរទេសនៅប្រទេសចិនមានចំនួន៤៨៩២១សហគ្រាស កើនឡើង១៦.២%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤ ទំហំប្រើប្រាស់ជាក់ស្តែងនូវប្រាក់ទុនបរទេសមានចំនួន៥៧៣៧៥០លានយាន់ប្រាក់ចិន។ក្នុងនោះ ឧស្សាហកម្មកម្មន្តសាលបានប្រើប្រាស់ជាក់ស្តែងនូវប្រាក់ទុនបរទេសសរុប១៥០០៩០លានយាន់ប្រាក់ចិន ឧស្សាហកម្មបច្ចេកទេសខ្ពស់បានប្រើប្រាស់ជាក់ស្តែងនូវប្រាក់ទុនបរទេសសរុប១៧០៨៤០លានយាន់ប្រាក់ចិន៕