
កាលពីថ្ងៃទី ៣ ខែវិច្ឆិការ ពិធីបើកកម្មវិធី "សប្តាហ៍ផ្លាស់ប្តូរ ទន្លេលឿង-មេគង្គ ឆ្នាំ ២០២៥ និងដំណើរទស្សនកិច្ចនៅខេត្តសានតុងស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមអាស៊ាន" បានប្រារព្ធឡើងនៅទីក្រុងតឹចូវ ខេត្តសានតុង។ ឯកឧត្តម លីន ហ្វឹងហៃ អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនខេត្តសានតុង ឯកឧត្តម ឃ្លោក ណួយ អភិបាលរងខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ឯកឧត្តម ស៊ី ជុងជួន អគ្គលេខាធិការនៃមជ្ឈមណ្ឌលចិន-អាស៊ាន និងឯកឧត្តម តាណូ ស៊ូធីនីប៉ាផាន អតីតសមាជិកព្រឹទ្ធសភាថៃ បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីនេះ។
នៅក្នុងពិធីនេះ លេខាធិការដ្ឋាននៃកិច្ចសន្ទនា ទន្លេលឿង-មេគង្គ ត្រូវបានបង្កើតឡើងជាផ្លូវការ។ ភាគីពាក់ព័ន្ធបានចេញផ្សាយ "គំនិតផ្តួចផ្តើមក្រុងតឹចូវស្តីពីកិច្ចសន្ទនា ទន្លេលឿង-មេគង្គ" ហើយបានចុះហត្ថលេខាលើ "អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងទីក្រុងតឹចូវ និងខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា"។ ជ្រុងភាសាថៃនៃមជ្ឈមណ្ឌលផ្លាស់ប្តូរភាសា និងវប្បធម៌ថៃត្រូវបានសម្ពោធស្លាកជាផ្លូវការ។

គួរបញ្ជាក់ថា សន្និសីទស្តីពីការទាក់ទាញអ្នកវិនិយោគ ចិន (សានតុង)-អាស៊ាន និងការផ្លាស់ប្តូរសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃកិច្ចសន្ទនា ទន្លេលឿង-មេគង្គ សន្និសីទស្តីពីការលើកកម្ពស់ការវិនិយោគ និងពាណិជ្ជកម្ម ចិន (តឹចូវ)-វៀតណាម និងសកម្មភាពផ្លាស់ប្តូរយុវជនដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងថៃ ត្រូវបានប្រារព្ធឡើងនៅក្នុងឱកាសកម្មវិធីសប្តាហ៍ផ្លាស់ប្តូរនេះ ។