ថ្ងៃទី៥ ខែវិច្ឆិកា វេទិកាសកលស្តីពីការតាំងទីលំនៅរបស់មនុស្សបានប្រកាសបញ្ជីឈ្នះនសពានរង្វាន់ថ្មីស្តីពីទីក្រុងប្រកបដោយចីរភាពនិងការតាំងទីលំនៅរបស់មនុស្សលើកទី២០(ហៅកាត់ថា “ពានរង្វាន់SASAថ្មី”) ក្នុងនោះ គម្រោងជាច្រើនរបស់ចិនទទួលបានរង្វាន់សកលដ៏មានកិត្យានុភាពនេះ។
យោងតាមការលើកឡើងរបស់ភាគីម្ចាស់ផ្ទះ លេខាធិការដ្ឋាននៃវេទិកានេះទទួលបានពាក្យស្នើសុំនៃគម្រោងជាង៤០០គម្រោងនៅឆ្នាំនេះ។បន្ទាប់ពីការពិនិត្យផ្ទៀងផ្ទាត់យ៉ាងម៉ឺងម៉ាតដោយគណៈកម្មការវិនិច្ឆ័យ គម្រោងចំនួន១៩បានទទួល“ពានរង្វាន់SASAថ្មី” នៅឆ្នាំនេះ ដែលគ្របដណ្តប់លើ១០ប្រភេទ រួមមាន ពានរង្វាន់ទីក្រុងឆ្លាតវៃនិងបៃតងសកល ពានរង្វាន់សកលស្តីពីការរៀបចំផែនការនិងរចនាការតាំងទីលំនៅរបស់មនុស្ស ពានរង្វាន់សកលស្តីពីគំរូនៃទីក្រុងប្រកបដោយចីរភាពនិងពានរង្វាន់សកលស្តីពីគំរូសំណង់/សហគមន៍ឆ្លាតវៃនិងបៃតងជាដើម។ក្នុងចំណោមគម្រោងដែលទទួលបានពានរង្វាន់ទាំង១៩ មាន៩គម្រោងជារបស់ប្រទេសចិន៕