កិច្ចប្រជុំកំពូលអាកាសធាតុក្រុងបេឡឹមបានអនុម័តសេចក្តីប្រកាសពាក់ព័ន្ធអំពីសកម្មភាពអាកាសធាតុ

CRI, November 11, 2025
Size:

      

កិច្ចប្រជុំកំពូលអាកាសធាតុក្រុងបេឡឹមដែលមានរយៈពេល ២ថ្ងៃបានបិទបញ្ចប់នៅថ្ងៃទី៧ ខែវិច្ឆិកា ដោយបានអនុម័តសេចក្តីប្រកាសមួយស្តីពីសកម្មភាពអាកាសធាតុដែលពាក់ព័ន្ធនឹងការអត់ឃ្លាន ភាពក្រីក្រ និងតម្កល់ប្រជាជនជាស្នូល ។

       ប្រទេសចំនួនជាង ៤០ ដែលក្នុងនោះរួមទាំងប្រទេសចិនផងដែរ និងសហភាពអឺរ៉ុបបានចុះហត្ថលេខាលើសេចក្តីប្រកាសនេះ ក្នុងបំណងជំរុញសកម្មភាពដើម្បីទប់ទល់នឹងឥទ្ធិពលបណ្តាលមកពីការប្រែប្រួលនៃអាកាសធាតុដូចជាភាពអត់ឃ្លាន និងភាពក្រីក្រជាដើម។

       សេចក្តីប្រកាសរួមបានលើកឡើងថា  ការប្រែប្រួលនៃអាកាសធាតុ ការអន់ថយខ្សោយនៃបរិស្ថាន ការបាត់បង់ជីវចម្រុះ កំពុងធ្វើឲ្យមានបញ្ហាដូចជា ការអត់ឃ្លាន ភាពក្រីក្រ និងអសន្តិសុខនៃស្បៀងអាហារជាដើមកាន់តែអាប់អួរទៅៗ  បញ្ហាទាំងនេះកំពុងបង្កើនភាពមិនស្មើគ្នា បានគំរាមកំហែងដល់ជីវភាពរស់នៅ បានជះឥទ្ធិពលកាន់តែធ្ងន់ធ្ងរទៅដល់មនុស្សដែលកំពុងរស់ក្នុងភាពក្រីក្រ និងជនងាយរងគ្រោះ។

         សេចក្តីប្រកាសបានអំពាវនាវឲ្យគ្រប់បណ្តាភាគីបន្តវិនិយោគលើវិធានការដែលជួយកាត់បន្ថយ និងសម្របទៅតាមការប្រែប្រួលនៃអាកាសធាតុ ជាពិសេសវិធានការដែលជួយបង្កើនភាពធន់នៃសហគមន៍ ដែលតម្កល់ប្រជាជនជាអាទិភាព ដូចជាការការពារសង្គម ការធានារ៉ាប់រ៉ងចំពោះកសិផលជាដើម៕