កាលពីថ្ងៃទី ៩ ខែវិច្ឆិកា លោកLi Qiang នាយករដ្ឋមន្ត្រីចិន បានផ្ញើសារជូនចំពោះសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីអបអរសាទរខួបទី ៧២ នៃទិវាបុណ្យឯករាជ្យនៃព្រះរាជាណាចក្រកម្ពុជា។
លោក Li Qiang បានថ្លែងថា ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ទំនាក់ទំនងចិន-កម្ពុជា បានចូលដល់ដំណាក់កាលថ្មីនៃការកសាងសហគមន៍ជោគវាសនារួមគ្រប់រដូវកាលក្នុងយុគសម័យថ្មី។ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយប្រទេសកម្ពុជា ដើម្បីអនុវត្តយ៉ាងយកចិត្តទុកដាក់នូវសមិទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកXi Jinping ប្រធានរដ្ឋចិននៅប្រទេសកម្ពុជាកាលពីខែមេសា ឆ្នាំនេះ ធ្វើឱ្យយន្តការគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលចិន-កម្ពុជាដើរតួនាទីបានល្អ បំពេញបន្ថែមខ្លឹមសារដល់ក្របខ័ណ្ឌសហប្រតិបត្តិការ "ត្បូងពេជ្រ" រវាងចិននិងកម្ពុជា ពន្លឿនការកសាង “ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆានិងអង្ករ” ដើម្បីជំរុញឱ្យការកសាងសហគមន៍ជោគវាសនារួមគ្រប់រដូវកាលក្នុងយុគសម័យថ្មីរវាងចិននិងកម្ពុជាទទួលបានការអភិវឌ្ឍថ្មីជាបន្តបន្ទាប់ ។