ថ្ងៃទី ៩ ខែវិច្ឆិកា លោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានផ្ញើលិខិតជូនចំពោះលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដើម្បីចូលរួមអបអរសាទរខួប ៧២ ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិព្រះរាជាណាចក្រកម្ពុជា។
លោក Wang Yi បានលើកឡើងថា ទំនាក់ទំនងចិន-កម្ពុជានាពេលបច្ចុប្បន្នមាននិន្នាការអភិវឌ្ឍដ៏ល្អប្រសើរ ។ កាលពីខែមេសាឆ្នាំនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាដោយជោគជ័យ មេដឹកនាំប្រទេសទាំងពីរបានរួមគ្នាប្រកាសថាបង្កើតសហគមន៍រួមវាសនាគ្រប់រដូវកាលក្នុងយុគសម័យថ្មីរវាងចិននិងកម្ពុជា ដែលបានកំណត់ផែនទីមេដ៏អស្ចារ្យនៃការអភិវឌ្ឍទំនាក់ទំនងចិន-កម្ពុជា។ ខ្ញុំមានឆន្ទៈធ្វើការជាមួយឧបនាយករដ្ឋមន្ត្រី អនុវត្តយ៉ាងយកចិត្តទុកដាក់នូវគំនិតឯកភាពសំខាន់របស់មេដឹកនាំនៃប្រទេសទាំងពីរ ដើម្បីជំរុញឱ្យកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-កម្ពុជាទទួលបានការរីកចម្រើនថ្មី៕