ថ្ងៃទី ៤ ខែវិច្ឆិកា គណៈកម្មាធិការអ្នកជំនាញការឯករាជ្យពិសេសមួយនៃក្រុមប្រទេស G20 បានចេញផ្សាយរបាយការណ៍ដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិរួមគ្នាឆ្លើយតបនឹងបញ្ហាវិសមភាពសកលជាដើមដែលមានភាពតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ។
របាយការណ៍បានឱ្យដឹងថា បច្ចុប្បន្ន ប្រទេសចំនួន ៨៣% ដែលមានចំនួនប្រជាជនសរុបត្រូវជា ៩០% នៃពិភពលោកសមស្របនឹងលក្ខខណ្ឌនៃនិយមន័យ ”វិសមភាពកម្រិតខ្ពស់” របស់ធនាគារពិភពលោក។ នៅចន្លោះពីឆ្នាំ ២០០០ ដល់ឆ្នាំ២០២៤ ចំនួនប្រជាជន ១% ដែលធូរធារបំផុតលើពិភពលោកទទួលបានទ្រព្យសម្បត្តិកើនឡើងថ្មីចំនួន ៤១% ពោលគឺកើនឡើង ១,៣ លានដុល្លារអាមេរិកគិតជាមធ្យមក្នុងមនុស្សម្នាក់ៗ។ ចំណែកឯចំនួនប្រជាជន ៥០% ដែលក្រីក្របំផុតទទួលបានទ្រព្យសម្បត្តិកើនឡើងថ្មីត្រឹមតែ ១% ប៉ុណ្ណោះ ដែលកើនឡើងត្រឹមតែ ៥៨៥ ដុល្លារអាមេរិកគិតជាមធ្យមក្នុងមនុស្សម្នាក់ៗ។ ទោះបីជាគម្លាតខាងប្រាក់ចំណូលបុគ្គលនៅទូទាំងពិភពលោកត្រូវបានបង្រួមបន្តិចបន្តួចក្រោមការជំរុញនៃកំណើនសេដ្ឋកិច្ចចិនក្តី ក៏ប៉ុន្តែ គម្លាតខាងប្រាក់ចំណូលរវាងប្រទេសរីកលូតលាស់ និងប្រទេសកំពុងអភិវឌ្ឍន៍នៅតែធំសម្បើមណាស់៕