សិក្ខាសាលាស្តីពីសាលារដ្ឋបាលនិងធនាគារគំនិតចិន-អាស៊ានបើកធ្វើនៅក្រុងណាននីង ភូមិភាគស្វយ័ត Guangxi

CRI, November 7, 2025
Size:

      

ថ្ងៃទី  ខែវិច្ឆិកា សិក្ខាសាលាស្តីពីសាលារដ្ឋបាលនិងធនាគារគំនិតចិន-អាស៊ានបានបើកធ្វើនៅក្រុងណាននីង ភូមិភាគស្វយ័តជនជាតិ Zhuang Guangxi ប្រទេសចិន 

        តំណាងចំនួន ១០ រូបបានធ្វើបាឋកថាដោយឡែកពីគ្នាក្រោមប្រធានបទស្តីពី « អភិបាលកិច្ចជាតិនិងអរិយធម៌អាស៊ី  » ដើម្បីចែករំលែកពីទស្សននិងលទ្ធផលអនុវត្តជាក់ស្តែងរបស់ប្រទេសរៀងៗខ្លួនក្នុងការជំរុញការធ្វើទំនើបកម្មប្រព័ន្ធនិងសមត្ថភាពអភិបាលកិច្ចនៃអរិយធម៌ប្រពៃណីអាស៊ី។ តំណាងគ្រប់រូបថ្លែងថា  សិក្ខាសាលាលើកនេះជាវិធានការដ៏មានប្រសិទ្ធភាពមួយ  ដើម្បីអនុវត្តសមទ្ធិផលនៃកិច្ចប្រជុំមេដឹកនាំចិន-អាស៊ាន ក្នុងគោលបំណងជំរុញការកសាងបណ្តាញសហប្រតិបត្តិការរវាងសាលារដ្ឋបាលនិងធនាគារគំនិតចិន-អាស៊ាន   បង្កើនការសិក្សា ការផ្លាស់ប្តូរ ការបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ានក្នុងវិស័យអភិបាលកិច្ច ដែលបានផ្តល់ការគាំទ្រខាងតម្រិះប្រាជ្ញានិងគំនិតឯកភាព សម្រាប់ការកសាងសហគមន៍រួមវាសនាចិន-អាស៊ានដែលកាន់តែជិតស្និទ្ធ៕