ថ្ងៃទី ៣ ខែវិច្ឆិកា សប្តាហ៍សហប្រតិបត្តិការប្រព័ន្ធសារព័ត៌មានឈ្មោះ «ដៃគូអាស៊ាន» ឆ្នាំ២០២៥ ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) និងរដ្ឋបាលភូមិភាគស្វយ័តជនជាតិ Zhuang Guangxi ប្រទេសចិន បានបើកនៅក្រុងណាននីង ភូមភាគស្វយ័ត Guangxi ។
សកម្មភាពលើកនេះធ្វើក្រោមប្រធានបទ «បើកទូលាយ ផ្លាស់ប្តូប្រជាជននិងប្រជាជន ផ្ទះ » មន្ត្រីរដ្ឋាភិបាល មន្ត្រីទូតបរទេសប្រចាំនៅចិន អ្នកសារព័ត៌មាន ជំនាញនិងបញ្ញវន្តចំនួនប្រហែល ២០០រូប ដែលមកពីចិននិងបណ្តាប្រទេសអាស៊ាន បានជួបជុំគ្នា ដើម្បីពិគ្រោះពិភាក្សាពីកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីកសាងសហគមន៍រួមវាសនាចិន-អាស៊ានដែលកាន់តែជិតស្និទ្ធ។
លោក Fan Yun អគ្គនាយករងនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) បានថ្លែងថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) នឹងធ្វើការជាមួយដៃគូអាស៊ាន ដើម្បីឱ្យផ្លែផ្កានៃកិច្ចសហប្រតិបត្តិការផ្នែកប្រព័ន្ធសារព័ត៌មានផ្តល់ផលប្រយោជន៍ដល់ប្រជាជនគ្រប់ប្រទេស និងបម្រើដល់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះរវាងចិននិងអាស៊ាន។
លោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មានកម្ពុជាបានថ្លែងថា ចំណងមិត្តភាពប្រពៃណីកម្ពុជានិងចិនមានតាំងពីយូរលង់ណាស់មក ហើយកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធសារព័ត៌មានមានភាពរឹងមាំនិងប្រកបដោយប្រសិទ្ធភាពខ្ពស់។ កម្ពុជាមានឆន្ទៈបន្តធ្វើការជាមួយប្រទេសចិននិងបណ្តាប្រទេសអាស៊ានដែលជាដៃគូ ពួតដៃគ្នាកសាងរចនាសម្ព័ន្ធប្រព័ន្ធសារព័ត៌មានដែលបើកទូលាយ ច្នៃប្រឌិតថ្មី និងបរិយាប័ន្ន ។
ក្នុងពិធីបើក ក៏បានដាក់ឱ្យដំណើរការសកម្មភាពយកបទសម្ភាសរួមគ្នារវាងអ្នកកាសែតចិននិងអាស៊ាន ឈ្មោះ «ដៃគូអាស៊ានរួមគ្នាស្វែងយល់ពីប្រទេសចិន»ផងដែរ ។ ក្រៅពីនេះ ក្នុងអំឡុងពេលសប្តាហ៍សហប្រតិបត្តិការនេះនឹងមានរៀបចំវេទិកាសន្ទនារវាងអ្នកកាសែតវ័យក្មេងចិន-អាស៊ានស្វែងរកការរីកចម្រើននិងកិច្ចសហប្រតិបត្តិការ៕