ឥស្សរជនអន្តរជាតិ៖ កិច្ចប្រជុំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកមានសារសំខាន់ណាស់ ចិនបានដើរតួនាទីជាគន្លឹះ

CRI, November 5, 2025
Size:

        កិច្ចប្រជុំក្រៅផ្លូវការលើកទី៣២នៃថ្នាក់ដឹកនាំអង្គការសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់APECកំពុងបើកធ្វើនៅក្រុងGyeongju ប្រទេសកូរ៉ខាងត្បូង ។ ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ឥស្សរជនអន្តរជាតិជាច្រើនរូបបានថ្លែងថា កិច្ចប្រជុំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកមានសារសំខាន់ណាស់ក្នុងនិម្មាបនកម្មនយោបាយអន្តរជាតិនាពេលបច្ចុប្បន្ន ក្នុងនោះ ប្រទេសចិនបានដើរតួនាទីដ៏សំខាន់ ។ ទស្សនៈអភិវឌ្ឍន៍រួមដែលផ្តួចផ្តើមដោយប្រទេសចិនបាននាំមកនូវកាលានុវត្តភាពកាន់តែច្រើនដល់ប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ ។

        លោកLevente Horváthប្រធានមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអំពីអឺរ៉ុបនិងអាស៊ីរបស់ប្រទេសហុងគ្រីបានថ្លែងថា កិច្ចប្រជុំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកមានសារសំខាន់ណាស់ក្នុងនិម្មាបនកម្មនយោបាយអន្តរជាតិនាពេលបច្ចុប្បន្ននិងសណ្តាប់ធ្នាប់ពិភពលោកបែបថ្មី។ យើងអាចមើលឃើញថា ក្នុងក្របខណ្ឌអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ប្រទេសកាន់តែច្រើនឡើងៗរំពឹងទុកចូលរួមគំនិតផ្តួចផ្តើមស្តីពីការគោរពគ្នាទៅវិញទៅមក ធ្វើកិច្ចសហប្រតិបតិ្តការជាមួយគ្នានិងផ្តល់ផលប្រយោន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ដែលលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិន ។ រីឯអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកនឹងផ្តល់វេទិកាសម្រាប់កិច្ចសហប្រតិបតិ្តការអន្តរជាតិបែបនេះ ។

        លោកOleg Makarovប្រធានវិទ្យាស្ថានសិក្សាស្រាវជ្រាវយុទ្ធសាស្ត្ររបស់ប្រទេសបេឡារុសបានថ្លែងថា បច្ចុប្បន្ននេះ ប្រទេសចិនជាកម្លាំងចលករនៃការអភិវឌ្ឍសកល និងជាអ្នកនាំមុខគេក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។ ខ្ញុំយល់ឃើញថា តួនាទីរបស់ចិនបាននិងកំពុងកើតមានបម្រែបម្រួលយ៉ាងស៊ីជម្រៅ មិនត្រឹមតែក្នុងវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងលើវិស័យបច្ចេកវិទ្យា ចិនក៏បានក្លាយជាអ្នកនាំមុខគេជាសន្សឹមៗផងដែរ ៕