ព្រឹកថ្ងៃទី ២៨ ខែតុលា តាមម៉ោងក្នុងតំបន់ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ ដែលកំពុងប្រារព្ធធ្វើនៅប្រទេសម៉ាឡេស៊ី ពិធីសារស្តីពីការលើកកម្ពស់កម្រិតតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន 3.0 ត្រូវបានចុះហត្ថលេខាជាផ្លូវការ ។
កិច្ចចរចាស្តីពីការលើកកម្ពស់លំដាប់ថ្នាក់នៃតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន 3.0 បានប្រកាសចាប់ដំណើរការកាលពីខែវិច្ឆិកា ឆ្នាំ ២០២២ ហើយបានបញ្ចប់ទាំងស្រុងនៅខែតុលា ឆ្នាំ ២០២៤ ។ ពិធីសារស្តីពីតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន 3.0 បានត្រួសត្រាយដោយគ្រប់ជ្រុងជ្រោយនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកក្នុងវិស័យងើបឡើងថ្មី បង្កើនការរួមបញ្ចូលគ្នានិងការតភ្ជាប់គ្នាលើវិស័យស្តង់ដារនិងបទប្បញ្ញត្តិព្រមទាំងជំរុញកិច្ចសម្រួលពាណិជ្ជកម្មក្នុងតំបន់និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្នដោយឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មសេរីចិន-អាស៊ាននិង《កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់》(RCEP)នាពេលបច្ចុប្បន្ន ៕