សិក្ខាសាលាស្តីពីសកម្មភាពមីននៅក្នុងតំបន់ ឡានឆាង-មេគង្គ បានប្រារព្ធឡើងនៅខេត្តសៀមរាប ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែតុលា។ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី ១ អាជ្ញាធរមីន និងលោក លូ ឈីហ្ស៊ី ប្រធានការិយាល័យកុងស៊ុលប្រចាំខេត្តសៀមរាបនៃស្ថានទូតប្រទេសចិនប្រចាំប្រទេសកម្ពុជា បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងសិក្ខាសាលានេះ។
មន្ត្រីមកពីប្រទេសចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងប្រទេសពាក់ព័ន្ធមួយចំនួនទៀត ក៏ដូចជាតំណាងមកពីអង្គការអន្តរជាតិពាក់ព័ន្ធ បានចូលរួម និងចែករំលែកបទពិសោធន៍ និងបច្ចេកទេសបោសសម្អាតមីន និងរួមចំណែកដល់ការសម្រេចនូវគោលដៅដើម្បីឈានទៅរកពិភពលោកមួយដែលគ្មានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងតំបន់ទន្លេឡានឆាង-មេគង្គ។
ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ប្រទេសចិនបានផ្តល់ការគាំទ្រយ៉ាងច្រើនដល់ប្រទេសទន្លេមេគង្គក្នុងការបោសសម្អាតមីន តាមរយៈការផ្តល់មូលនិធិ ការបណ្តុះបណ្តាល និងជំនួយជាឧបករណ៍ជាដើម។