លោក Wang Yi ៖គំនិតផ្តួចផ្តើមអភិបាលកិច្ចសកលសមស្របនឹងតម្រូវការនៃពិភពលោក ហើយក៏សមស្របនឹងបំណងរួមរបស់ប្រជាជនដែរ

CRI, October 31, 2025
Size:

ថ្ងៃទី២៧ខែតុលា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានអញ្ជើញចូលរួមវេទិកា Lanting លើកទី២៣និងថ្លែងសុន្ទរកថាក្រោមចំណងជើងថា អនុវត្តជាក់ស្តែងនូវគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល រួមគ្នាកសាងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ 

លោក Wang Yi បានថ្លែងថា គំនិតផ្តួចផ្តើមអភិបាលកិច្ចសកលគឺសមស្របនឹងតម្រូវការនៃពិភពលោក ហើយក៏សមស្របនឹងបំណងរួមរបស់ប្រជាជនដែរ ដែលគួបផ្សំជាមួយគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកលនិងគំនិតផ្តួចផ្តើមអរិយធម៌សកល បំពេញបន្ថែមភាពនឹងនរនិងភាពប្រាកដប្រជាដ៏មានតម្លៃចំពោះពិភពលោកដែលប្រកបដោយភាពរង្គោះរង្គើ ដែលទទួលបានការគាំទ្រយ៉ាងជាក់លាក់ពីប្រទេសនិងអង្គការអន្តរជាតិជាង១៤០  សហគមន៍អន្តរជាតិសម្គាល់ឃើញថា គំនិតផ្តួចផ្តើមនេះបានអំពាវនាវឱ្យមានការរួមសាមគ្គីក្នុងខណៈពេលដែលពិភពលោកប្រឈមមុខនឹងភាពបែកបាក់ បង្កើតជាសសរស្តម្ភសម្រាប់ទ្រទ្រង់មូលដ្ឋានគ្រឹះនៃអង្គការសហប្រជាជាតិដែលមានភាពរង្គោះរង្គើ បានផ្តួចផ្តើមគំនិតយ៉ាងជាក់លាក់នូវក្បួនច្បាប់អភិបាលកិច្ចដែលចែករំលែកជាមួយគ្នាតែមិនមែនផ្តាច់មុខ ហើយយកចិត្តទុកដាក់ដល់ផលប្រយោជន៍ធំបំផុតនៃប្រទេសនានា គឺជាវិធានការដ៏សំខាន់សម្រាប់ឆ្លើយតបនឹងបញ្ហាប្រឈមសកល និងការពារពហុភាគីនិយម ហើយក៏ជាជំហានគន្លឹះសម្រាប់ឆ្ពោះទៅកាន់ពិភពលោកដែលកាន់តែមានយុត្តិធម៌និងសមហេតុផលផងដែរ