នៅថ្ងៃទី ២៨ ខែតុលា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំចិន-អាស៊ានលើកទី ២៨ នៅក្រុងគូឡាឡាំពួនៃប្រទេសម៉ាឡេស៊ី ។
លោក Li Qiang បានលើកឡើងថា ប្រទេសចិនរីករាយបង្កើនការបន្ស៊ីគ្នារវាងយុទ្ធសាស្រ្តអភិវឌ្ឍន៍ចិនជាមួយប្រទេសអាស៊ាន អនុវត្តឱ្យបានល្អនូវ«ផែនការសកម្មភាពស្តីពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអាស៊ាន(២០២៦-២០៣០)»ដើម្បីបន្តជំរុញការកសាងសហគមន៍រួមវាសនាចិន-អាស៊ានដែលមានភាពកាន់តែស្អិតល្មួត ។
ថ្លែងក្នុងសុន្ទរកថា ថ្នាក់ដឹកនាំនៃប្រទេសអាស៊ានដែលចូលរួមកិច្ចប្រជុំលើកនេះបានលើកឡើងថា ប្រទេសអាស៊ានរីករាយធ្វើការជាមួយប្រទេសចិនដើម្បីបង្កើនការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រ បង្កើនការកសាងទំនុកចិត្តខាងនយោបាយរវាងគ្នានិងគ្នា សហការគ្នាអនុវត្ត«ផែនការសកម្មភាពស្តីពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអាស៊ាន(២០២៦-២០៣០)»និងពិធីសារស្តីពីការលើកកម្ពស់កម្រិតតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន 3.0 ក៏ដូចជាត្រួសត្រាយកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ ដូចជា ពាណិជ្ជកម្មនិងសេដ្ឋកិច្ច ការតភ្ជាប់គ្នាទៅវិញទៅមក សេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍបៃតង ថាមពលនិងការអប់រំជាដើម ក្នុងន័យជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាននិងចិនឱ្យឡើងដល់កម្រិតកាន់តែខ្ពស់ ៕