កំណើនសេដ្ឋកិច្ចចិនបន្តនាំមុខអង្គភាពសេដ្ឋកិច្ចសំខាន់ៗនៅលើពិភពលោក

CRI, October 29, 2025
Size:

 ព្រឹកថ្ងៃទី២៤ ខែតុលា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកធ្វើសន្និសីទសារព័ត៌មាន  ដើម្បីធ្វើបទឧទ្ទេសនាមនិងបកស្រាយអំពីស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០។នៅក្នុងសន្និសីទសារព័ត៌មានបានណែនាំអំពីស្ថានភាពនៃការអនុវត្តជាក់ស្តែងនូវភារកិច្ចគោលដៅនៃ«ផែនការអភិវឌ្ឍន៍៥ឆ្នាំទី១៤» និងសមិទ្ធផលដែលទទួលបាន ។

ទីមួយ រក្សាកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព ជាមួយនឹងការអភិវឌ្ឍដ៏រឹងមាំនិងមានគុណភាពខ្ពស់។តាមការប៉ាន់ប្រមាណថា ផលិតផលក្នុងស្រុកសរុប (GDP)ប្រទេសចិនក្នុងឆ្នាំ២០២៥ នឹងឈានដល់ប្រហែល ១៤០ ទ្រីលានយាន់ប្រាក់ចិន ។

ទីពីរ ការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទទួលសមិទ្ធផលជាផ្លែផ្កា ហើយកម្លាំងផលិតកម្មគុណភាពថ្មីបានអភិវឌ្ឍឥតឈប់ឈរ។ ក្នុងចង្កោមច្នៃប្រឌិតថ្មីខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកំពូលទាំង១០០នៅលើពិភពលោក ប្រទេសចិនមានថានៈ២៦ដែលបាន ជាប់ចំណាត់ថ្នាក់លេខមួយនៅលើពិភពលោក។

ទីបី ការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយត្រូវបានពង្រឹងបន្ថែមទៀត ហើយការបើកចំហកម្រិតខ្ពស់បានបន្តពង្រីក។

ទីបួន ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានធានាយ៉ាងរឹងមាំ ហើយសមិទ្ធផលក្នុងការកាត់បន្ថយភាពក្រីក្រត្រូវបានពង្រឹងនិងពង្រីក។

ទីប្រាំ ល្បឿននៃការធ្វើបរិវត្តកម្មបៃតង និងកាបូនទាបបានបង្កើនល្បឿន ហើយគុណភាពអេកូឡូស៊ីនិងបរិស្ថានមានភាពប្រសើរឡើងជាបន្តបន្ទាប់។

ទីប្រាំមួយ សមត្ថភាពសន្តិសុខជាតិត្រូវបានលើកកម្ពស់ប្រកបដោយប្រសិទ្ធភាព ហើយប្រសិទ្ធភាពនៃអភិបាលកិច្ចសង្គមត្រូវបានពង្រឹងថែមទៀត។