នៅថ្ងៃទី ២៦ខែតុលា តាមម៉ោងក្នុងតំបន់ លោកAnuthin Chanwirakun នាយករដ្ឋមន្ត្រីថៃនិងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលកំពុងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បានរួមគ្នាចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ។ សេចក្តីថ្លែងការណ៍នេះរួមមានកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃចំនួនបួន ពោលគឺការដកអាវុធធុនធ្ងន់ចេញ ការបោសសម្អាតមីន ការបង្ក្រាបក្រុមជនល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងការរួមគ្នាគ្រប់គ្រងតំបន់ព្រំដែន ។
ប្រទេសកម្ពុជា និងថៃ បានចាប់ផ្តើមការប៉ះទង្គិចគ្នានៅតំបន់ព្រំដែននៅថ្ងៃទី២៤ ខែកក្កដា។ ក្រោមអធិបតីភាពរបស់ លោកAnwar នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រទេសទាំងពីរបានធ្វើកិច្ចចរចានៅថ្ងៃទី ២៨ ខែកក្កដា ព្រមនិងឯកភាពលើបទឈប់បាញ់ភ្លាមៗនិងគ្មានលក្ខខណ្ឌចាប់ពីម៉ោង២៤ នាថ្ងៃដដេលនោះតទៅ ហើយក៏បានសម្រេចចិត្តបើកកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ដើម្បីជំរុញការស្តារសន្តិភាព និងស្ថិរភាពនៅតំបន់ព្រំដែនឡើងវិញ។ នៅថ្ងៃទី ៧ ខែសីហា កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ បានឈានដល់គំនិតឯកភាពរួមលើកិច្ចព្រមព្រៀងឈប់បាញ់ ហើយភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារពាក់ព័ន្ធ ។