
ថ្មីៗនេះ មជ្ឈមណ្ឌលសហប្រតិបត្តិការធនធានទឹក ឡានឆាង-មេគង្គ និងសាកលវិទ្យាល័យហ៊ឺហៃ បានរួមគ្នារៀបចំព្រឹត្តិការណ៍ផ្លាស់ប្តូរ និងការសិក្សាទៅវិញទៅមកអំពីធារាសាស្ត្រសម្រាប់យុវជន "ពាក្យសន្យា ឡានឆាង-មេគង្គ" នៅទីក្រុងណានជីង អ៊ូហាន និងតំបន់មួយចំនួនទៀត ហើយបានអនុម័តគំនិតផ្តួចផ្តើមស្តីពីសកម្មភាពធារាសាស្ត្រសម្រាប់យុវជន "ពាក្យសន្យា ឡានឆាង-មេគង្គ"។
តំណាងយុវជនមកពីប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ បានបង្ហាញពីការទទួលខុសត្រូវកម្រិតខ្ពស់ចំនួន ៤ របស់យុវជន រួមមាន ការសិក្សារៀនសូត្រ ការផ្តួចផ្តើម ការលើកកម្ពស់សមធម៌ និងការធ្វើនវានុវត្តន៍ ហើយខិតខំប្រឹងប្រែងដើម្បីធ្វើជាអ្នកផ្សព្វផ្សាយកិច្ចសហប្រតិបត្តិការ និងអ្នកកសាងស្ពានមិត្តភាពឡានឆាង-មេគង្គ ព្រមទាំងរួមចំណែកជាកម្លាំងយុវជនសម្រាប់ការថែរក្សាសន្តិសុខធនធានទឹកនៅក្នុងតំបន់ទន្លេឡានឆាង-មេគង្គ។
ក្នុងឱកាសដ៏ល្អនេះ តំណាងយុវជនមកពីប្រទេសទាំង ៦ បានទៅទស្សនាវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រទន្លេយ៉ាងសេ និងស្ថានីយជលសាស្ត្រហានខូវនៃនាយកដ្ឋានជលសាស្ត្រ គណៈកម្មការធារាសាស្ត្រទន្លេយ៉ាងសេ ដើម្បីសិក្សា និងស្វែងយល់អំពីសមិទ្ធផលស្រាវជ្រាវវិទ្យាសាស្ត្រដ៏ជឿនលឿនរបស់ប្រទេសចិនក្នុងការគ្រប់គ្រងទឹកជំនន់ ការកាត់បន្ថយគ្រោះមហន្តរាយ និងការគ្រប់គ្រងអាងទន្លេជាទូទៅជាដើម ដែលបានបង្កើនការយល់ដឹងរបស់យុវជនប្រទេសទន្លេឡានឆាង-មេគង្គអំពីគោលគំនិត បច្ចេកវិទ្យា និងការអនុវត្តជាក់ស្តែងក្នុងការគ្រប់គ្រងធនធានទឹករបស់ប្រទេសចិន។
