នៅថ្ងៃទី ២៥ ខែតុលាតាមម៉ោងក្នុងតំបន់ ពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនិងកិច្ចប្រជុំជាន់ខ្ពស់ពាក់ព័ន្ធបានបើកធ្វើនៅមជ្ឈមណ្ឌលសន្និបាតជាតិហាណូយនៅប្រទេសវៀតណាម ប្រទេសចំនួនជាង ៦០ ជារដ្ឋសមាជិកអង្គការសហប្រជាជាតិបានចុះហត្ថលេខាលើអនុសញ្ញានេះ។
អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតត្រូវបានផ្តួចផ្តើមឡើងដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ ២០១៩។ បន្ទាប់ពីការចរចាអស់រយៈពេលប្រាំឆ្នាំ មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តអនុសញ្ញានេះជាឯកច្ឆ័ន្ទនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤ ។ វាបានក្លាយជាឯកសារច្បាប់ដំបូងគេលើពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងជាសន្ធិសញ្ញាខាងច្បាប់ព្រហ្មទណ្ឌអន្តរជាតិដំបូងគេដែលបានឆ្លងកាត់ការចរចាក្នុងរយៈពេលជាង ២០ ឆ្នាំមក។
ការបង្កើតក្របខ័ណ្ឌច្បាប់សកលថ្មីនេះក្នុងគោលបំណងសម្របវិធីសាស្រ្តស៊ើបអង្កេតព្រហ្មទណ្ឌប្រពៃណីទៅនឹងបរិយាកាសបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ទំនើប ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងប្រាកដប្រជា ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតប្រកបដោយប្រសិទ្ធភាព ៕