ថ្ងៃទី១៨ ខែតុលា សន្និបាតធនធានមូលដ្ឋាននៃបណ្តាញអ៊ីនធឺណិតចិនលើកទី៦ឆ្នាំ២០២៥បានប្រារព្ធធ្វើនៅក្រុងប៉េកាំង។«របាយការណ៍អភិវឌ្ឍន៍ស្តីពីកម្មវិធីបញ្ញាសិប្បនិម្មិតដែលអាចបង្កើតបាន(2025)»ដែលចេញផ្សាយដោយមជ្ឈមណ្ឌលព័ត៌មានបណ្តាញអ៊ីនធឺណិតចិននៅក្នុងសន្និសីទបានបង្ហាញថា គិតរហូតដល់ខែមិថុនា ឆ្នាំ២០២៥ ចំនួនអ្នកប្រើប្រាស់បញ្ញាសិប្បនិម្មិតដែលអាចបង្កើតបាននៅក្នុងប្រទេសចិនបានឡើងដល់៥១៥លាននាក់ ដែលកើនឡើង២៦៦លាននាក់ បើប្រៀបធៀបនឹងខែធ្នូ ឆ្នាំ២០២៤។
បើមើលពីសេណារីយ៉ូប្រើប្រាស់របស់អ្នកប្រើប្រាស់បញ្ញាសិប្បនិម្មិតដែលអាចបង្កើតបាន សេណារីយ៉ូប្រើប្រាស់សំខាន់នៃផលិតផលបញ្ញាសិប្បនិមិត្តដែលអាចបង្កើតបាននោះរួមមានការឆ្លើយសំណួរ ការបំពេញការងារការិយាល័យប្រចាំថ្ងៃនិងការប្រឌិតខ្លឹមសារជាដើម។
របាយការណ៍នេះបានចង្អុលបង្ហាញថា ជាមួយនឹងការកែលម្អជាបន្តបន្ទាប់នៃបរិយាកាសបច្ចេកវិទ្យា ការបញ្ចេញមតិរបស់ប្រទេសចិននៅលើវិស័សបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតសកលនៅតែបន្តកើនឡើង ហើយបានក្លាយជាកម្លាំងដ៏សំខាន់ក្នុងការជំរុញការច្នៃប្រឌិតបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតសកល។គិតរហូតដល់ខែមេសា ឆ្នាំ២០២៥ ចំនួនស្នើសុំប៉ាតង់បញ្ញាសិប្បនិមិ្មតរបស់ប្រទេសចិនបានកើនឡើងដល់១៥៧៦ពាន់ ដែលស្មើនឹង៣៨.៥៨%នៃចំនួនសរុបនៃសកលលោក ដែលជាប់ចំណាត់ថ្នាក់ទី១លើពិភពលោក៕