“ពិព័រណ៍វិចិត្រសិល្បៈអន្តរជាតិស្តីពីផ្លូវសូត្រថ្ងៃនេះ”បើកធ្វើនៅក្រុងXi’anប្រទេសចិន

CRI, October 23, 2025
Size:

កាលពីថ្ងៃទី១៩ខែតុលា “ពិព័រណ៍វិចិត្រសិល្បៈអន្តរជាតិស្តីពីផ្លូវសូត្រ ថ្ងៃនេះលើកទី១១”បានបើកធ្វើជាផ្លូវការនៅក្រុងXi’anប្រទេសចិន ដែលបានតាំងបង្ហាញពីស្នាដៃវិចិត្រសិល្បៈដ៏ឆ្នើមចំនួនជាង៤៧០ផ្ទាំងមកពី៧៩ប្រទេសនិងតំបន់លើពិភពលោក ដែលបានគ្របដណ្តប់រចនាបថសិល្បៈបូករួមទាំងគំនូរ រូបចម្លាក់និងគ្រឿងតុបតែងជាដើម ដែលបានបង្ហាញពីទិដ្ឋភាពចម្រុះបែបនិងភាពរស់រវើកនៃការផលិតស្នាដៃវិចិត្រសិលប្បៈស្តីពីផ្លូវសូត្រនាសម័យបច្ចុប្បន្ន៕