លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី២១ខែតុលា ។មានអ្នកសារព័ត៌មានបានលើកសំណួរថា លោក ដូណាល់ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកនិងលោក Albanese នាយករដ្ឋមន្រ្តីអូស្ត្រាលីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីធនធានរ៉ែដ៏សំខាន់មួយក្នុងគោលបំណងសំដៅចំពោះប្រទេសចិន។ តើប្រទេសចិនមានអធិប្បាយយ៉ាងណាចំពោះរឿងនេះ?
លោក Guo Jiakun បានថ្លែងថា ការបង្កើតឡើងនៃខ្សែសង្វាក់ផលិតកម្មនិងការផ្គត់ផ្គង់សកលគឺជាលទ្ធផលនៃជម្រើសរបស់ទីផ្សារ និងសហគ្រាស ប្រទេសមានធនធានរ៉ែសំខាន់គួរតែដើរតួនាទីដ៏វិជ្ជមានដើម្បីធានាសន្តិសុខនិងស្ថិរភាពនៃខ្សែសង្វាក់ផលិតកម្មនិងផ្គត់ផ្គង់ ធានាការធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាប្រក្រតី៕