IMF អំពាវនាវឱ្យអាស៊ីជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់

CRI, October 22, 2025
Size:

           លោក  Krishna Srinivasan   ប្រធានការិយាល័យតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានថ្លែងនៅថ្ងៃទី ១៦ ខែតុលាថា   ប្រឈមមុខនឹងហានិភ័យនៃកំណើនសេដ្ឋកិច្ចធ្លាក់ចុះដែលបណ្តាលមកពីភាពតានតឹងខាងពាណិជ្ជកម្ម  អង្គភាពសេដ្ឋកិច្ចនានានៅអាស៊ីអាចបង្វែរទៅរករូបមន្តកំណើនដែលផ្តោតសំខាន់លើតម្រូវការក្នុងស្រុក និងជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់  ដើម្បីស្តារកំណើនសេដ្ឋកិច្ច។   ក្នុងបរិបទពង្រឹងសមាហរណកម្មក្នុងតំបន់អាស៊ី សេដ្ឋកិច្ចអាស៊ីនឹងអាចកើនឡើងលឿនជាងនេះក្នុងរយៈពេលមធ្យម 

         យោងតាមការប៉ាន់ប្រមាណថ្មីបំផុតនៃ IMF បានឱ្យដឹងថា  កំណើនសេដ្ឋកិច្ចអាស៊ី-ប៉ាហ្ស៊ីហ្វិកនឹងធ្លាក់ពី 4,5% ក្នុងឆ្នាំ 2025 មកនៅ 4,1% ក្នុងឆ្នាំ២០២៦   ប៉ុន្តែ តំបន់នេះនៅតែជាក្បាលម៉ាស៊ីននៃកំណើនពិភពលោក