ឆ្នាំ២០២៥ជាឆ្នាំបញ្ចប់នៃ “ផែនការ៥ឆ្នាំទី១៤”។៥ឆ្នាំកន្លងទៅនេះ សមិទ្ធផលផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសំខាន់ៗរបស់ប្រទេសចិនបានលេចឡើងយ៉ាងគំហុក។
តាមទិន្នន័យបានបង្ហាញថា ឆ្នាំ២០២៤ ការចំណាយថវិកាក្នុងវិស័យស្រាវជ្រាវនិងអភិវឌ្ឍន៍គឺលើសពី៣.៦ទ្រីលានយាន់ប្រាក់ចិន ដែលលើសពីកម្រិតជាមធ្យមនៃប្រទេសសមាជិកសហភាពអឺរ៉ុប។ចំនួនបុគ្គលិកសិក្សាស្រាវជ្រាវឈរនៅលំដាប់ទី១លើពិភពលោក។ចំនួនរថយន្តថាមពលថ្មីលើសពីពាក់កណ្តាលនៅទូទាំងពិភពលោកត្រូវបានប្រាស់ប្រើនៅប្រទេសចិន។ចំនួនប៉ាតង់ផ្នែកភាពវៃឆ្លាតសិប្បនិម្មិតរបស់ប្រទេសចិនត្រូវជា៦០%នៃចំនួនសរុបលើពិភពលោក៕