សន្និបាតសមាជិកសហព័ន្ធសហប្រតិបត្តិការរវាងតំបន់បេតិកភណ្ឌពិភពលោកនៃរដ្ឋសមាជិក RCEP ឆ្នាំ ២០២៥ បើកធ្វើនៅក្រុង Huangshan ខេត្ត Anhui

CRI, October 21, 2025
Size:

      ថ្ងៃទី ១៧ និងថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៥  សន្និបាតសមាជិកសហព័ន្ធសហប្រតិបត្តិការរវាងតំបន់បេតិកភណ្ឌពិភពលោកនៃរដ្ឋសមាជិក RCEP (RCEP-WHCA)  ប្រចាំឆ្នាំ ២០២៥ បានបើកធ្វើនៅក្រុង Huangshan ខេត្ត Anhui ប្រទេសចិន។

        គោលបំណងនៃសន្និបាតគឺអនុវត្តយ៉ាងស៊ីជម្រៅនូវ «គំនិតផ្តួចផ្តើម Huangshan   នៃសមាជិកសហព័ន្ធសហប្រតិបត្តិការរវាងតំបន់បេតិកភណ្ឌពិភពលោកនៃរដ្ឋសមាជិក RCEP » ដែលបានត្រូវប្រកាសកាលពីខែមិថុនា ឆ្នាំ ២០២៥  ក្នុងបំណងរួមគ្នាកសាងវេទិកាផ្លាស់ប្តូរនិងសហប្រតិបត្តិការអន្តរជាតិមួយសម្រាប់បណ្តារដ្ឋសមាជិក  RCEP ក្នុងវិស័យអភិរក្ស បន្តវេននិងផ្សព្វផ្សាយបេតិកភណ្ឌពិភពលោក  ដែលមានការចូលរួមពីអន្តរវិស័យ អន្តរឧស្សាហកម្ម និងអន្តរជំនាញការ   បន្តលើកកម្ពស់រូបភាពអន្តរជាតិនៃបណ្តាតំបន់បេតិកភណ្ឌនៃរដ្ឋសមាជិក RCEP  ដើម្បីជួយពង្រីកទីផ្សារអន្តរជាតិនៃការអភិវឌ្ឍវប្បធម៌និងទេសចរណ៍។

         សូមបញ្ជាក់ថា មនុស្សចំនួន ១៨០ នាក់បានអញ្ជើញចូលរួមសន្និបាតនេះ ដែលជាតំណាងមកពីរដ្ឋសមាជិក RCEP ចំនួន ១៥  , ស្ថាប័នគ្រប់គ្រងបេតិកភណ្ឌពិភពលោកចំនួន៦០ , ស្ថាប័នស្រាវជ្រាវនិងឃ្លាំមើលខាងបច្ចេកវិទ្យាបេតិកភណ្ឌពិភពលោកចំនួន ១០ ស្ថាប័នផ្តល់សេវាចម្រុះនៃការអភិវឌ្ឍចម្រុះវប្បធម៌និងទេសចរណ៍នៃកន្លែងបេតិកភណ្ឌចំនួន ១៥  និងអង្គការអន្តរជាតិពាក់ព័ន្ធចំនួន ១០៕