ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៥ ពិព័រណ៍ផលិតផលនាំចេញ-នាំចូលចិន (ក្វាំងចូវ) លើកទី ១៣៨ បានបើកធ្វើ ជាមួយនឹងផ្ទៃក្រឡាសម្រាប់តាំងបង្ហាញមានទំហំដល់ទៅ 155 ម៉ឺនម៉ែត្រការ៉េ ស្តង់ពិព័រណ៍ចំនួន 7 ម៉ឺន 4 ពាន់ 6 រយស្តង់ និងសហគ្រាសចូលរួមលើសពី 3 ម៉ឺន 2 ពាន់សហគ្រាស ដែលជាកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ។
គិតត្រឹមបច្ចុប្បន្ន ពិព័រណ៍ផលិតផលនាំចេញ-នាំចូលចិន (ក្វាំងចូវ) លើកទី ១៣៨ បានទាក់ទាញពាណិជ្ជករបញ្ជាទិញចំនួន ២៤ ម៉ឺននាក់ដែលមកពីប្រទេសនិងតំបន់ចំនួន 218 ឱ្យចុះឈ្មោះទុកជាមុន ដែលបានកើនឡើង10% បើធៀបនឹងពិព័រណ៍លើកមុន ។ ក្នុងនោះ កំណើនពាណិជ្ជករបញ្ជាទិញមកពីសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងបណ្តាប្រទេសដែលរួមគ្នាកសាងខ្សែក្រវាត់និងផ្លូវបានកើនឡើងយ៉ាងច្បាស់។
ពាណិជ្ជករបញ្ជាទិញអន្តរជាតិបានថ្លែងថា ទីនេះកំពុងកសាងអនាគតនៃពាណិជ្ជកម្មនិងសេដ្ឋកិច្ច។
សូមបញ្ជាក់ថា ពិព័រណ៍ផលិតផលនាំចេញ-នាំចូលចិន (ក្វាំងចូវ) ចាប់ប្រារព្ធធ្វើពីឆ្នាំ1957 មក។ បច្ចុប្បន្ន ពិភពលោកកំពុងជួបនឹងការវិវឌ្ឍខ្លាំងនៃបម្រែបម្រួលនិម្មាបនកម្មដែលមិនធ្លាប់មានក្នុងមួយរយឆ្នាំ ក្នុងបរិបទដែលវិបត្តិសេដ្ឋកិច្ចលេចចេញជាបន្តបន្ទាប់ ជម្លោះពន្ធគយកាន់តែឡើងកម្តៅ ចំនួនអ្នកចូលរួមនិងទ្រង់ទ្រាយនៃពិព័រណ៍ផលិតផលនាំចេញ-នាំចូលចិន (ក្វាំងចូវ) បានបង្កើតកំណត់ត្រាថ្មីជាប់រហូត ដែលបានបង្ហាញឱ្យឃើញថា ពិព័រណ៍លំដាប់ទីមួយរបស់ចិនមួយនេះកំពុងបំពេញបន្ថែមស្ថិរភាពដល់ពាណិជ្ជកម្មអន្តរជាតិ ហើយក៏បញ្ជាក់ម្តងទៀតថា សេដ្ឋកិច្ចចិនជា«មហាសមុទ្រ» ដែលមិនខ្លាចការវាយប្រហារពីព្យុះភ្លៀងនោះទេ៕