នៅព្រឹកថ្ងៃទី១៣ ខែតុលា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានធ្វើសន្និសីទសារព័ត៌មាន ដើម្បីធ្វើបទបង្ហាញពីសភាពការណ៍នាំចេញ-នាំចូលរបស់ចិនពីត្រីមាសទី១ដល់ត្រីមាសទី៣ ក្នុងឆ្នាំ២០២៥។
ពីត្រីមាសទី១ដល់ត្រីមាសទី៣ ក្នុងឆ្នាំ២០២៥ ទំហំនាំចេញ-នាំចូលសរុបរវាងប្រទេសចិនជាមួយអាស៊ានឈានដល់៥.៥៧ទ្រីលានយាន់ប្រាក់ចិន កើនឡើង៩.៦%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤ ស្មើនឹង១៦.៦%នៃទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់ប្រទេសចិន។អាស៊ាននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសចិន។អាស៊ានជាដៃគូពាណិជ្ជកម្មកសិផលធំបំផុតរបស់ប្រទេសចិនក្នុងរយៈពេល៨ឆ្នាំជាប់ៗគ្នា។ពីត្រីមាស១ដល់ត្រីមាសទី៣ ទំហំនាំចេញ-នាំចូលរបស់ប្រទេសចិនជាមួយអាស៊ានតាមការដឹកជញ្ជូនតាមផ្លូវគោកកើនឡើង២១%ហើយការដឹកជញ្ជូនតាមផ្លូវទឹកនិងផ្លូវអាកាសក៏កើនឡើងយ៉ាងឆាប់រហ័សផងដែរ៕