លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនជួបពិភាក្សាការងារជាមួយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃប្រទេសកម្ពុជា

CRI, October 17, 2025
Size:

ថ្ងៃទី ១៤ ខែតុលា លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានជួបពិភាក្សាការងារជាមួយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃប្រទេសកម្ពុជាដែលអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំសកលស្តីពីស្ត្រីនៅក្រុងប៉េកាំង។

លោក Zhao Leji បានថ្លែងថា ភាគីចិនមានឆន្ទៈធ្វើការជាមួយភាគីកម្ពុជាដើម្បីអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមដ៏សំខាន់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ សភាតំណាងប្រជាជនទូទាំងប្រទេសចិនរីករាយធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរបទពិសោធជាមួយរដ្ឋសភាកម្ពុជា ដើម្បីផ្តល់ការធានាខាងផ្លូវច្បាប់សម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែង។ ចិនក៏នឹងបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងវិស័យកាត់បន្ថយភាពក្រីក្ររបស់ស្ត្រី និងការបង្ការនិងព្យាបាលជំងឺជាដើម ដើម្បីរួមចំណែកដល់កិច្ចការស្ត្រីជាសកល។

ជាការឆ្លើយតប សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងថា សុន្ទរកថាគន្លឹះរបស់ប្រធានរដ្ឋចិនលោក Xi Jinping ថ្លែងក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំសកលស្តីពីស្ត្រីបានតម្រង់ទិសដៅសម្រាប់ការជំរុញកិច្ចការស្ត្រីជាសកល ភាគីកម្ពុជាសូមសម្តែងការកោតសរសើរខ្ពស់ចំពោះរឿងនេះ។ រដ្ឋសភាកម្ពុជាមានឆន្ទៈដើរតួនាទីយ៉ាងសកម្មដើម្បីជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ៕