ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការដ្ឋចិនបានបើកធ្វើសន្និសីទកាសែតនៅព្រឹកថ្ងៃទី ១៣ ខែតុលា លោក Wang Jun អគ្គនាយករងនៃអគ្គរដ្ឋបាលគយចិនបានថ្លែងឱ្យដឹងពីសភាពការណ៍នាំចេញ-នាំចូលក្នុងពីត្រីមាទី ១ ដល់ត្រីមាសទី ៣ ឆ្នាំ២០២៥ ព្រមទាំងឆ្លើយសំណួររបស់អ្នកសារព័ត៌មាន។
លោក Wang Jun បានថ្លែងថា ឆ្នាំនេះ សេដ្ឋកិច្ចសកលប្រឈមមុខនឹងកត្តាអស្ថិរភាពនិងភាពមិនប្រាកដប្រជាកាន់តែច្រើន ឯកតោភាគីនិយមនិងគាំពារនិយមកើនឡើងយ៉ាងខ្លាំង ទាំងនេះបាននាំមកនូវសម្ពាធសម្រាប់ការដំណើរការនៃពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសចិន។ ក៏ប៉ុន្តែ សេដ្ឋកិច្ចចិនមានមូលដ្ឋានគ្រឹះយ៉ាងរឹងមាំ មានឧត្តមភាពច្រើន មានភាពធន់ខ្លាំង និងមានសក្តានុពលធំធេង។ លក្ខខណ្ឌទ្រទ្រង់ និងនិន្នាការជាមូលដ្ឋាននៃសេដ្ឋកិច្ចចិនដែលមានស្ថានភាពល្អប្រសើរក្នុងរយៈពេលយូរមិនបានកែប្រែឡើយ ពោលគឺទីផ្សារដែលមានទ្រង់ទ្រាយធំនិងប្រព័ន្ធឧស្សាហកម្មដ៏ពេញលេញមានឧត្តមភាពយ៉ាងលេចធ្លោ ការនាំចេញ-នាំចូលបានរក្សាភាពធន់និងកម្លាំងរស់រវើក ដែលទាំងនេះសុទ្ធតែនឹងផ្តល់ជាការទ្រទ្រង់សម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មអន្តរជាតិដោយនឹងនរក្នុងដំណាក់កាលក្រោយ៕