សៀវភៅ «ការអធិប្បាយរបស់លោក Xi Jinping អំពីការងារស្ត្រី កុមារ និងការងារនៃសហព័ន្ធនារី » និង « ការអធិប្បាយរបស់លោក Xi Jinping អំពីការយកចិត្តទុកដាក់លើការអប់រំក្នុងគ្រួសារ » បកប្រែជាភាសារុស្ស៊ី ភាសាបារាំង ភាសាអេស្ប៉ាញ និងភាសាអារ៉ាប់ ដោយបណ្ឌិត្យសភាឯកសារនិងប្រវត្តិសាស្ត្របក្សនៃមជ្ឈិមបក្សកុម្មុយនីស្តចិន បានត្រូវបោះពុម្ពផ្សាយនៅពេលថ្មីៗកន្លងទៅ ដោយទីភ្នាក់ងាររៀបរៀង បកប្រែនិងបោះពុម្ពផ្សាយនៃមជ្ឈិមចិន និងបានចែកចាយទាំងក្នុងនិងក្រៅប្រទេស។
មុនពេលបើកធ្វើកិច្ចប្រជុំថ្នាក់ដឹកនាំសកលស្តីពីស្ត្រី ការបោះពុម្ពផ្សាយសៀវភៅពីរក្បាលនេះជាពហុភាសា គឺមានអំណោយផលដល់អ្នកអានអន្តរជាតិ ក្នុងការស្វែងយល់យ៉ាងស៊ីជម្រៅនូវខ្លឹមសារនៃការអធិប្បាយសំខាន់ៗពាក់ព័ន្ធកិច្ចការនារីរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដើម្បីឈ្វេងយល់យ៉ាងស៊ីជម្រៅចំពោះប្រាជ្ញាចិន គំនិតផ្តួចផ្តើមចិន និងផែនការចិន ស្តីពីការជំរុញសមភាពយេនឌ័រនៃពិភពលោក និងការអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយរបស់ស្ត្រី, ដែលមានសារៈសំខាន់ចំពោះការបង្កើនគំនិតឯកភាពរួម នៃសហគមន៍អន្តរជាតិស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកកិច្ចការនារីសកល ការជំរុញការអភិវឌ្ឍនៃកិច្ចការនារីសកល និងការពួតដៃគ្នាដើម្បីកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ៕