លោក Xi Jinping មេដឹកនាំកំពូលនៃប្រទេសចិនបានសម្គាល់ឃើញថា តម្រូវការក្នុងស្រុកជាការទាមទារដ៏ចាំបាច់ដើម្បីបំពេញតម្រូវការនៃជីវភាពដ៏ល្អបវររបស់ប្រជាជន ការប្រើប្រាស់ជាផ្នែកសំខាន់នៃតម្រូវការក្នុងស្រុក ដែលជាគន្លឹះសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ក្រោមការដឹកនាំនៃទស្សនគំនិតសេដ្ឋកិច្ចនិងវប្បធម៌របស់ លោក Xi Jinping ស្នាដៃវិចិត្រសិល្បៈដ៏ល្អៗនៃប្រទេសចិន ត្រូវបានផលិតជាញឹកញាប់ ជាមួយនឹងទម្រង់ថ្មីនៃការផ្គត់ផ្គង់ខាងការប្រើប្រាស់បែបច្នៃប្រឌិតថ្មីនៅគ្រប់កន្លែងនានា បានបង្ហាញពីភាពធន់និងកម្លាំងរស់រវើកនៃសេដ្ឋកិច្ចជាតិចិន។
ជាឧទាហរណ៍ តាំងពីឆ្នាំ ២០១៨ មក នៅទីក្រុងឆឹងទូ ខេត្តស៊ឺឈួន ប្រទេសចិន បានចាប់ដំណើរការនូវកម្មវិធីទេសចរណ៍ឌីជីថលមួយឈ្មោះថា «ការធ្វើដំណើរកម្សាន្តតាមដងទន្លេជីនជាំងនាពេលរាត្រី» ដែលបង្ហាញពីប្រវត្តិសាស្ត្រនៃទីក្រុងបុរាណផង និងអាចចាប់អារម្មណ៍ពីភាពទាក់ទាញពិសេសនៃអេកូឡូស៊ីនិងវប្បធម៌នៃទីក្រុងទំនើបផង។ សេដ្ឋកិច្ចរាត្រីក្នុងទីក្រុងដែលពោរពេញដោយលក្ខណៈពិសេសរបស់ខ្លួន ទទួលបានការកោតសរសើរច្រើនពីភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ ពាក់វ៉ែនតាបច្ចេកវិទ្យាពិសេស អ្នកទេសចរអាច«ឆ្លងភពត្រឡប់ទៅសម័យបុរាណ» ភ្លាម ធ្វើអន្តរកម្មជាមួយមនុស្សក្នុងផ្សាររាត្រីរជ្ជកាលថាំង ទស្សនានូវសំណង់និងហាងផ្សាររាត្រីដ៏អ៊ូអរកាលពីរាប់ពាន់ឆ្នាំមុន ក្រៅពីនេះក៏នឹងទស្សនាទិដ្ឋភាពដែលសត្វកៀលនិងហង្សហោះហើរទៀតផង។
ក្នុងឆមាសទីមួយឆ្នាំ២០២៥ កម្មវិធីទេសចរវប្បធម៌នេះបានទទួលអ្នកទេសចរចំនួនប្រហែល ២ លាននាក់ ទទួលបានប្រាក់ចំណូលប្រហែល១៩.៨លានយាន់ប្រាក់ចិន៕