ខេត្តយូណានរៀបចំការប្រកួតច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ឡានឆាង-មេគង្គ

lmcchina.org, October 13, 2025
Size:

ពេលថ្មីៗនេះ មន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខេត្តយូណាន និងការិយាល័យកិច្ចការបរទេសនៃសាលារដ្ឋាភិបាលប្រជាជនខេត្តយូណាន បានរួមគ្នាចេញសេចក្តីជូនដំណឹងដែលទាក់ទងនឹងការប្រកួតច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ឡានឆាង-មេគង្គ។ ខេត្តយូណាននឹងរៀបចំការប្រកួតច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ឡានឆាង-មេគង្គ ក្នុងអំឡុងពីខែកញ្ញាដល់ខែធ្នូ ក្រោមប្រធានបទ "ឡានឆាង-មេគង្គដ៏ឆ្លាតវៃ អនាគតប្រកបដោយនវានុវត្តន៍"។

ការប្រកួតបឋមនឹងត្រូវរៀបចំឡើងក្នុងប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ ដោយមានការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រចំនួន ៣ ក្នុងប្រទេសចិន (ហ៊ឺខូវ) ថៃ និងមីយ៉ាន់ម៉ា។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងប្រារព្ធក្នុងទីក្រុងគុនមីងនៅដើមខែធ្នូ ឆ្នាំ២០២៥។

ការប្រកួតលើកនេះផ្តោតសំខាន់ទៅលើតម្រូវការអភិវឌ្ឍន៍ឧស្សាហកម្មក្នុងតំបន់ទន្លេឡានឆាង-មេគង្គ និងលើកទឹកចិត្តគម្រោងលើវិស័យឱសថជីវសាស្ត្រ កសិកម្មទំនើប សម្ភារៈថ្មី ផលិតកម្មឧបករណ៍ ការអភិវឌ្ឍបៃតងប្រកបដោយនិរន្តរភាព បច្ចេកវិទ្យាព័ត៌មានជំនាន់ក្រោយ បញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាហិរញ្ញវត្ថុជាដើម ឱ្យចូលរួមក្នុងការប្រកួត។