ស្នាដៃបេតិកភណ្ឌវប្បធម៌អរូបីនៃប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ ប្រមូលផ្តុំគ្នានៅទីក្រុងជីងហុង ខេត្តយូណាន

lmcchina.org, October 13, 2025
Size:


កាលពីថ្ងៃទី ១ ដល់ទី ៧ ខែតុលា កម្មវិធីសប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបី ឡានឆាង-មេគង្គ "ការបាត់បង់ និងការជួបជុំឡើងវិញ" ដែលជាព្រឹត្តិការណ៍មួយនៃទិវាវប្បធម៌ និងសិល្បៈប្រទេសទន្លេឡានឆាង-មេគង្គលើកទី ១៣ ក្រោមប្រធានបទ "រួមគ្នាផឹកទឹកទន្លេតែមួយ រួមចិត្តឆ្ពោះទៅកាន់អនាគត" បានប្រារព្ធឡើងនៅទីក្រុងជីងហុង មណ្ឌលស្វយ័តជនជាតិតៃ ស៊ីសាំងប៉ានណា ខេត្តយូណាន ដោយបានបន្ថែមបរិយាកាសវប្បធម៌ដ៏ក្រាស់ក្រែល និងសម្បូរបែបដល់បុណ្យជាតិ និងបុណ្យសែនព្រះខែនៃប្រទេសចិន។


ព្រឹត្តិការណ៍នេះបានទាក់ទាញពាណិជ្ជករចំនួនជាង ៧០ ដែលមកពីតំបន់ទន្លេឡានឆាង-មេគង្គ ដោយបង្ហាញពីបេតិកភណ្ឌវប្បធម៌អរូបីដ៏សម្បូរបែប និងចម្រុះពណ៌នៃបណ្តាប្រទេសនានា ហើយបាននាំមកនូវស្នាដៃវប្បធម៌ និងសិល្បៈដ៏ឆ្នើមដល់សាធារណជន ចាក់បញ្ចូលនូវកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍឧស្សាហកម្មវប្បធម៌បែបច្នៃប្រឌិតក្នុងតំបន់ ព្រមទាំងបានអភិរក្ស និងផ្សព្វផ្សាយមរតកវប្បធម៌រួមនៃតំបន់ទន្លេឡានឆាង-មេគង្គ តាមរយៈការសម្តែងកម្មវិធីសិល្បៈ និងការរៀបចំផ្សារផ្សព្វផ្សាយ