ថ្ងៃទី ១០ខែតុលា សិក្ខាសាលាស្តីពីខួបទី១០០នៃការបង្កើតសារមន្ទីរវាំងចាស់បានបើកធ្វើនៅក្រុងប៉េកាំង ។ លោក Li Shulei សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានអញ្ជើញជាអធិបតីនិងថ្លែងសុន្ទរកថា ។
ភ្ញៀវកិត្តិយសជាច្រើនបានសម្គាល់ឃើញថា វាំងចាស់ជានិមិត្តសញ្ញាពិសេសនៃប្រវត្តិសាស្ត្រចិន ហើយក៏ជាស្លាកសញ្ញាដ៏សំខាន់នៃអរិយធម៌ប្រជាជាតិចិនផងដែរ ។ ការបង្កើនការអភិរក្សនិងបន្តវេនសម្បតិ្តបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចជាប្រវត្តិសាស្ត្រនៃជំនាន់យើង ។ ឈរនៅទីចាប់ផ្តើមថ្មី យើងត្រូវរៀនសូត្រនិងអនុវត្តឱ្យបានស៊ីជម្រៅនូវគំនិតវប្បធម៌របស់លោក Xi Jinping ប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវជំនឿចិត្តចំពោះវប្បធម៌របស់ខ្លួន បណ្តុះមនោសញ្ចេតនាវប្បធម៌ ក្នុងន័យធ្វើឱ្យវាំងចាស់ក្លាយជាគំរូនៃការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក ។ យើងត្រូវប្រកាន់ខ្ជាប់ការចាត់ទុកការអភិរក្សជាអាទិភាព ត្រូវស្វែងរកតម្លៃ បង្កើនការគ្រប់គ្រងខាងការប្រតិបតិ្ត ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបតិ្តការអន្តរជាតិ បណ្តុះបណ្តាលធនធានមនុស្សផ្នែកសិក្សាស្រាវជ្រាវ ក៏ដូចជារួមចំណែកដើម្បីជំរុញការអភិវឌ្ឍបុព្វហេតុសម្បត្តិបេតិកភណ្ឌវប្បធម៌ប្រកបដោយគុណភាពខ្ពស់ និងកិច្ចកសាងប្រទេសខ្លាំងក្លាខាងវប្បធម៌ ៕