ថ្ងៃទី ៨ ខែកញ្ញា អគ្គរដ្ឋបាលគយចិនបានប្រកាសពីទិន្នន័យពាណិជ្ជកម្មអន្តរជាតិរបស់ចិនប្រចាំខែសីហាឱ្យដឹងថា ទំហំនាំចេញ-នាំចូលនៃពាណិជ្ជកម្មទំនិញរបស់ចិនមានចំនួន ៣,៨៧ ទ្រីលានយាន់ប្រាក់ចិន កើនឡើង ៣,៥%បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅ ក្នុងនោះ ទំហំនាំចេញត្រូវជា ២,៣ ទ្រីលានយាន់ប្រាក់ចិន ហើយទំហំនាំចូលត្រូវជា ១,៥៧ ទ្រីលានយាន់ប្រាក់ចិន កើនឡើង ៤,៨% និង១,៧% ដោយឡែកពីគ្នាបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៤ និងសម្រេចបានកំណើនទាំងការនាំចេញនិងការនាំចូលរយៈពេល ៣ ខែជាប់ៗគ្នា៕