យប់ថ្ងៃទី ២៣ ខែកញ្ញា សកម្មភាពពិសេសសម្រាប់ប្រកាសសមិទ្ធផលដ៏សំខាន់នៃវេទិកាវប្បធម៌ក្រុងប៉េកាំងឆ្នាំ២០២៥ បានរៀបចំធ្វើនៅក្រុងប៉េកាំង ។
សមិទ្ធផលដ៏សំខាន់លើវិស័យវប្បធម៌ដែលត្រូវបានប្រកាស រួមមាន «ពីគំនិតផ្តួចផ្តើមដល់ការអនុវត្តជាក់ស្តែង ៖របាយការណ៍ស្តីពីការផ្លាស់ប្តូរខាងវប្បធម៌រវាងចិននិងបរទេសឆ្នាំ២០២៤ » “ព្រឹតិ្តការណ៍ធំទាំង១០ក្នុងកិច្ចកសាងមជ្ឈមណ្ឌលវប្បធម៌នៅទូទាំងប្រទេសចិនឆ្នាំ២០២៤” ជាដើម ។
ក្រៅពីនេះ ក៏បានប្រកាសជាពិសេសនូវសមិទ្ធផលមួយចំនួន ដូចជាកិ្ចសហប្រតិបតិ្តការលើវិស័យសេវាកម្មខាងព័ត៌មាន ដែលទីភ្នាក់ងារសារព័ត៌មានវីដេអូអន្តរជាតិរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានឈានដល់ជាមួយប្រព័ន្ធសារព័ត៌មានដ៏សំខាន់ៗនៃប្រទេសចំនួន១២ជាដើម ព្រមទាំងបានជំរុញការឈានដល់កិច្ចសន្យាដ៏សំខាន់មួយចំនួន ក្នុងន័យជំរុញការផ្លាស់ប្តូរខាងវប្បធម៌និងរៀនសូត្រពីគ្នាខាងអរិយធម៌ឱ្យបានកាន់តែល្អ ៕