ពីថ្ងៃទី ២០ដល់ថ្ងៃទី២២ ខែកញ្ញា ពិព័រណ៍វប្បធម៌អន្តរជាតិស្តីពីផ្លូវសូត្រ (ទួនហួង)លើកទី៨ បានបើកធ្វើនៅក្រុងទួនហួង ខេត្តហ្គានស៊ូ ប្រទេសចិន ។ ពិព័រណ៍នេះបានបង្ហាញជាក្រុមអំពីសមិទ្ធផលថ្មីបំផុតលើវិស័យអភិរក្ស សិក្សាស្រាវជ្រាវនិងផ្សព្វផ្សាយសម្បតិ្តបេតិកភណ្ឌវប្បធម៌ទួនហួង និងខ្លឹមសារដ៏ឆ្នើមអំពីវប្បធម៌ សិល្បៈ ការច្នៃប្រឌិតខាងសម្បតិ្តបេតិកភណ្ឌវប្បធម៌អរូបី និងទំនៀមទម្លាប់ប្រពៃណីរបស់ប្រទេសដែលរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ៕
