ក្រសួងសន្តិសុខសាធារណៈនៃប្រទេសចិនស្នើឱ្យបង្កើតសម្ព័ន្ធអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងអ៊ីនធឺណិត

CRI, September 25, 2025
Size:

នៅក្នុងអនុវេទិកាស្តីពីស្ថានភាពឧក្រិដ្ឋកម្មឆ្លងដែននិងវិធានការឆ្លើយតប នៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណៈសកល (ក្រុងLianyungang) ឆ្នាំ ២០២៥ ដែលបានធ្វើឡើងកាលពីថ្ងៃទី ១៨ ខែកញ្ញា មន្ត្រីពាក់ព័ន្ធនៃក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសចិនបានថ្លែងថា រចនាសម្ព័ន្ធនៃបទឧក្រិដ្ឋព្រហ្មទណ្ឌនាបច្ចុប្បន្ននេះបាននិងកំពុងមានការផ្លាស់ប្តូរយ៉ាងខ្លាំង ដែលបទឧក្រិដ្ឋប្រពៃណីបានបំប្លែងនិងរីករាលដាលយ៉ាងឆាប់រហ័សជាបទឧក្រិដ្ឋតាមបណ្តាញអ៊ីនធឺណិត ដូច្នេះ សូមអំពាវនាវឱ្យប្រទេស និងតំបន់ពាក់ព័ន្ធរួមគ្នាបង្កើតសម្ព័ន្ធអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍និងអ៊ីនធឺណិត ដើម្បីកសាងនិម្មាបនកម្មសកលថ្មីស្តីពីការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងអ៊ីនធឺណិត ដែលមានការសហការគ្នាទៅវិញទៅមក និងការចូលរួមជាសកល។

យោងតាមការលើកឡើងឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានធ្វើកិច្ចសហប្រតិបត្តិការផ្នែកអនុវត្តច្បាប់ និងសន្តិសុខជាបន្តបន្ទាប់ជាមួយប្រទេសអេស្ប៉ាញ, អេមីរ៉ាតអារ៉ាប់រួម, មីយ៉ាន់ម៉ា, ឥណ្ឌូណេស៊ី, ហ្វីលីពីន, ឡាវ, ថៃ, កម្ពុជា និងប្រទេសដទៃទៀតដោយទទួលបានជោគជ័យក្នុងការចាប់ខ្លួន និងបញ្ចូនខ្លួនជនជាប់សង្ស័យបទឆបោកតាមប្រព័ន្ធទូរគមនាគមន៍នៅក្រៅប្រទេសចំនួន ៦,៨ ម៉ឺននាក់ឱ្យត្រលប់ទៅចិនវិញ៕