ពិព័រណ៍ចិន-អាស៊ាននិងកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគចិន-អាស៊ានលើកទី២២បានបើកធ្វើនៅទីក្រុងណាននីងភូមិភាគស្វយ័តជនជាតិជួងក្វាងស៊ីប្រទេសចិនកាលពីថ្ងៃទី១៧ខែកញ្ញា។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិននិងអាស៊ានទទួលបានសមិទ្ធផលថ្មីឥតឈបឈរក្នុងវិស័យជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ដែលបានពង្រឹងនិងពង្រីក “តួចែករួមធំបំផុតនៃពហុភាគីនិយមជាបន្តបន្ទាប់ក្នុងបរិបទដែលស្ថានការណ៍អន្តរជាតិមានភាពច្របូកច្របល់។ ការស្ទង់មតិរបស់បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកលេងបណ្តាញអ៊ីនធើណេតទៅទូទាំងពិភពលោកបានបង្ហាញថា មានអ្នកផ្តល់បទសម្ភាសន៍៩២,៨%ទទួលស្គាល់ថា ការរៀបចំពិព័រណ៍ចិន-អាស៊ានបានបង្ហាញពីការតាំងចិត្តរបស់ចិននិងអាស៊ានដែលជំរុញយ៉ាងសកម្មនូវការបើកទូលាយប្រកបដោយកម្រិតខ្ពស់ ក៏ដូចជាគាំពារប្រព័ន្ធពាណិជ្ជកម្មសេរីនិងពាណិជ្ជកម្មពហុភាគី។
ការស្ទង់មតិមួយនេះបានធ្វើឡើងតាមភាសាអង់គ្លេស អេស្ប៉ាញ បារាំងអារ៉ាប់និងរុស្ស៊ីនៃបណ្តាញ CGTN ដែលបានទាក់ទាញអ្នកផ្តល់បទសម្ភាសន៍សរុបចំនួន៦២៦០នាក់ចូលរួមបោះឆ្នោតព្រមទាំងបញ្ចេញមតិក្នុងរយៈពេល២៤ម៉ោង៕
