របាយការណ៍នៃអង្គការពាណិជ្ជកម្មពិភពលោកបង្ហាញថា៖ បញ្ញាសិប្បនិម្មិតមានរំពឹងអាចជំរុញឱ្យពាណិជ្ជកម្មសកលកើនឡើងយ៉ាងជាក់លាក់

CRI, September 23, 2025
Size:

  កាលពីថ្ងៃទី១៧ ខែកញ្ញា អង្គការពាណិជ្ជកម្មពិភពលោកបានចេញផ្សាយរបាយការណ៍ពាណិជ្ជកម្មសកលឆ្នាំ២០២៥ ដោយប៉ាន់ប្រមាណថា នៅក្រោមការគាំទ្រនៃគោលនយោបាយដ៏ត្រឹមត្រូវ គិតដល់ឆ្នាំ២០៤០ បញ្ញាសិប្បនិម្មិតមានរំពឹងអាចជំរុញពាណិជ្ជកម្មសកលឱ្យកើនឡើងជិត៤០ភាគរយ។

 លោកស្រីIweala អគ្គនាយកនៃអង្គការពាណិជ្ជកម្មពិភពលោកបានលើកឡើងក្នុងបុព្វកថានៃរបាយការណ៍នេះថា បញ្ញាសិប្បនិមិ្មតមានសក្តានុពលធំធេងក្នុងការកាត់បន្ថយទុនពាណិជ្ជកម្មនិងបង្កើនកម្លាំងផលិតកម្ម ក៏ប៉ុន្តែ សមត្ថភាពទទួលបានបច្ចេកទេសបញ្ញាសិប្បនិម្មិតនិងចូលរួមពាណិជ្ជកម្មឌីជីថលនៃអង្គភាពសេដ្ឋកិច្ចនានានៅតែមានអតុល្យភាពខ្លាំង។

  ជាមួយគ្នានេះ របាយការណ៍នេះក៏បញ្ជាក់ថា ពាណិជ្ជកម្មអាចជួយឱ្យអង្គភាពសេដ្ឋកិច្ចនានាទទួលបានបញ្ញាសប្បនិម្មិតនិងជំរុញការបណ្តាក់ទុនសម្រាប់ការអភិវឌ្ឍបញ្ញាសប្បនិម្មិត ព្រមទាំងជំរុញការផ្សព្វផ្សាយនិងច្នៃប្រឌិតថ្មី និងបើកផ្លូវអភិវឌ្ឍន៍ថ្មី។ ក៏ប៉ុន្តែ បើចង់ឱ្យសក្តានុពលមួយនេះដើរតួនាទីបានល្អ នោះភាគីនានាចាំបាច់ចាត់វិធានការតាមលក្ខណ្ឌជាក់ស្តែង បូករួមទាំងការបង្រួមគម្លាតខាងឌីជីថលនិងជំរុញឯកភាពនៃការត្រួកពិនិត្យផងដែរ៕