គម្រោងចំនួន ១៥៥ ត្រូវបានចុះហត្ថលេខានៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី២២

CRI, September 22, 2025
Size:

ថ្ងៃទី១៨ ខែកញ្ញា ពិធីចុះហត្ថលេខាលើគម្រោងសហប្រតិបត្តិការនៃពិព័រណ៍ចិន-អាស៊ានលើកទី២២បានប្រព្រឹត្តទៅនៅទីក្រុងណាននីង ភូមិភាគក្វាងស៊ី” ប្រទេសចិន។ គម្រោងចំនួន១៥៥ ត្រូវបានចុះហត្ថលេខានៅនឹងកន្លែង បូករួមទាំងគម្រោងផ្នែកឧស្សាហកម្មចំនួន៩៤ គម្រោងផ្នែក "AI+" ចំនួន៤៤ ដែលមានអំណោយផលផ្តល់អំណាចដល់គម្រោងឧស្សាហកម្មជាច្រើន និងគម្រោងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិចំនួន ១៧ ។

យោងតាមការលើកឡើងឱ្យដឹងថា   គម្រោងផ្នែក "AI+" ចំនួន៤៤ ទាក់ទឹងនឹងវិស័យដូចជា ឧស្សាហកម្មកម្មន្តសាល សេវាកម្ម កសិកម្ម និងទេសចរណ៍វប្បធម៌ ដែលបានដាក់បញ្ចូលថាមពល AI ទៅក្នុងកិច្ចសហប្រតិបត្តិការចិន-អាស៊ាន។

ដោយឡែក  គម្រោងសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិដែលបានចុះហត្ថលេខាលើកនេះ មានការចូលរួមពីប្រទេសអាស៊ានចំនួន ៦គឺ វៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា ឡាវ កម្ពុជា និងឥណ្ឌូណេស៊ី៕