ព្រឹកថ្ងៃទី១៨ ខែកញ្ញា វេទិកា Xiangshan ទីក្រុងប៉េកាំងលើកទី១២បានបើកធ្វើនៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិប៉េកាំង។លោកDong Jun រដ្ឋមន្ត្រីក្រសួងការពារជាតិចិនបានអញ្ជើញចូលរួមក្នុងពិធីបើក ព្រមទាំងថ្លែងសុន្ទរកថា។ វេទិកាលើកនេះធ្វើក្រោមប្រធានបទ "រួមគ្នាការពារសណ្តាប់ធ្នាប់អន្តរជាតិ រួមគ្នាជំរុញការអភិវឌ្ឍដោយសន្តិភាព" ដែលមានការចូលរួមពីប្រទេស តំបន់ និងអង្គការអន្តរជាតិជាង១០០ តំណាងចូលរួមកិច្ចប្រជុំ អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានដែលបានចុះឈ្មោះចូលរួមមានប្រមាណ១៨០០រូប៕
លោក Dong Jun បានថ្លែងថា ថ្ងៃនេះជាថ្ងៃរំលឹកនៃខួបព្រឹត្តិការណ៍ ១៨ កញ្ញា យើងត្រូវសម្របតាមនិន្នាការទូទៅនៃប្រវត្តិសាស្ត្រ ខណៈប្រឈមមុខនឹងហានិភ័យ និងបញ្ហាប្រឈមកាន់តែច្រើន យើងកាន់តែត្រូវតែក្តាប់ជាប់ក្រឹត្យក្រមនៃប្រវត្តិសាស្ត្រ និងប្រកាន់ខ្ជាប់ការឆ្ពោះទៅមុខលើផ្លូវដ៏ត្រឹមត្រូវ។ចិនរីករាយធ្វើការជាមួយកម្លាំងស្រឡាញ់សន្តិភាពទាំងអស់ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវផ្លែផ្កានៃជ័យជម្នះនៃសង្គ្រាមលោកលើកទី២ និងសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម ជួយកងទ័ពនៃប្រទេសទាំងអស់បង្កើនសមត្ថភាពការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន និងរួមគ្នារ៉ាប់រងភារកិច្ចប្រវត្តិសាស្ត្រក្នុងការថែរក្សាសន្តិភាពពិភពលោក ។