ថ្ងៃទី១២ ខែកញ្ញា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបន្តធ្វើសន្និសីទកាសែតក្រោមប្រធានបទ « ការសម្រេចផែនការជាតិ៥ឆ្នាំទី១៤ប្រកបដោយគុណភាពខ្ពស់ » ដោយពេលព្រឹកពន្យល់អំពីសមិទ្ធផលនៃការងារនីតកម្មនិងពេលរសៀលពន្យល់អំពីសមិទ្ធផលអភិវឌ្ឍនិងកំណែទម្រង់នៃការងារហិរញ្ញវត្ថុ។
ការគ្រប់គ្រងតាមច្បាប់ជាការធានាដ៏សំខាន់សម្រាប់ការធ្វើទំនើបកម្មតាមបែបផែនចិន។ ប្រទេសចិនជាប្រទេសមួយក្នុងចំណោមប្រទេសមានសុវត្ថិភាពបំផុតដែលពិភពលោកទទួលស្គាល់ជាទូទៅ។
សូមបញ្ជាក់ផងដែរថា រយៈពេល ២ ឆ្នាំខាងមុខនេះ ប្រទេសចិននឹងសាកល្បងធ្វើកំណែទម្រង់ចម្រុះដើម្បីខាងកត្តាធ្វើផលិតកម្មតានកន្លែងចំនួន ១០ រួមមាន៖ មជ្ឈមណ្ឌលរងនៃក្រុងប៉េកាំង , ទីក្រុងសំខាន់ៗនៃភាគខាងត្បូងខេត្តជាំងស៊ូ ,រង្វង់ផលិតកម្មក្រុងហាងចូវ-ក្រុងនីងប៉ -ក្រុងវិនចូវ, រង្វង់ទីក្រុងហឺហ្វៃ , មហាតំបន់ឈូងសមុទ្រក្វាងតុង-ហុងកុង-ម៉ាកាវ ជាដើម៕