លោក Han zheng អនុប្រធានរដ្ឋចិនអញ្ជើញចូលរួមពិធីសម្ពោធបើកពិព័រណ៍ចិន-អាស៊ានលើកទី២២និងថ្លែងសុន្ទកថា

CRI, September 18, 2025
Size:

 

នាព្រឹកថ្ងៃទី១៧ ខែកញ្ញា លោកHan zheng អនុប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីសម្ពោធបើកពិព័រណ៍ចិន-អាស៊ាននិងកិច្ចប្រជុំកំពូលពាណិជ្ជកម្មនិងវិនិយោគចិន-អាស៊ានលើកទី២២និងថ្លែងសុន្ទកថា។

  ថ្លែងក្នុងសុន្ទរកថា លោក Han zhengបានលើកឡើងថា ប្រទេសចិនរីករាយបន្តធ្វើការជាមួយប្រទេសអាស៊ានក្នុងការរួមរស់ដោយសុខដុមរមនីយកម្ម ធ្វើកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ ប្រើអាកប្បកិរិយាកាន់តែសកម្មនិងវិធានការកាន់តែជាក់ស្តែង ដើម្បីជំរុញការកសាងសហគមន៍ជោគវាសនារូមចិន-អាស៊ានឱ្យឡើងដល់កម្រិតថ្មីជាបន្តបន្ទាប់ និងចូលរួមចំណែកកាន់តែច្រើនដល់សន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់។

   លោក Han zhengបានលើកឡើងសំណើ  ចំណុច ពោលគឺទីមួយ ពង្រឹងការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍រវាងគ្នានិងគ្នា រួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់ និងរួមគ្នាអនុវត្តយ៉ាងជាក់ស្តែងនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល គំនិតផ្តួចផ្តើមអរិយធម៌សកលនិងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល។ ទីពីរ ពន្លឿនការបើកទូលាយនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់ រួមគ្នាកសាងតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន 3.0 និងបន្តអនុវត្តប្រកបដោយគុណភាពខ្ពស់នូវ«កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់» ទីបី ជំរុញខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់អភិវឌ្ឍជាមួយគ្នា ពង្រីកកិចសហប្រតិបត្តិការនៃឧស្សាហកម្មថ្មីជាបន្តបន្ទាប់ ដើម្បីរក្សាភាពនឹងនរនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល។ ទីបួន បង្កើនការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាទៅវិញទៅមកខាងអរិយធម៌ ជំរុញការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជនឱ្យមានភាពកាន់តែងាយស្រួល និងអនុវត្តគម្រោងកាន់តែច្រើនដែលបំពេញតម្រូវការរបស់ប្រជាជន សមស្របនឹងក្តីបំណងរបស់ប្រជាជន និងផ្តល់ផលប្រយោជន៍ដល់ជីវភាពរស់នៅរបស់ប្រជាជន៕