កិច្ចប្រជុំតុមូលរដ្ឋមន្ត្រីចិន-អាស៊ានស្តីពីការកសាងឆ្នំាំ២០២៥ពិគ្រោះពិភាក្សាអំពីការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ក្នុងវិស័យលំនៅដ្ឋាននិងការអភិវឌ្ឍទីក្រុងនិងជនបទ

CRI, September 18, 2025
Size:

 

កាលពីថ្ងៃទី១៥ ខែកញ្ញា កិច្ចប្រជុំតុមូលរដ្ឋមន្ត្រីចិន-អាស៊ានស្តីពីការកសាងឆ្នំាំ២០២៥ ក្រោមប្រធានបទ“កម្លាំងចលករនៃឌីជីថលនិងភាពវៃឆ្លាត បន្តវេនវប្បធម៌ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ក្នុងវិស័យលំនៅដ្ឋាននិងការអភិវឌ្ឍទីក្រុងនិងជនបទ”បានបើកធ្វើនៅក្រុងគុយលីង ភូមិភាគក្វាំងស៊ីនៃប្រទេសចិន ដែលមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងសំណង់និងតំណាងមកពីប្រទេសចិននិងប្រទេសអាស៊ានទាំង១០ដូចជា ប្រ៊ុយណេ និងកម្ពុជាជាដើម ព្រមទាំងប្រទេសទីម័រខាងកើត ដែល ជាអ្នកសង្កេតការណ៍នៃអាស៊ាន បានពិគ្រោះពិភាក្សាគ្នាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យលំនៅដ្ឋាននិងការអភិវឌ្ឍទីក្រុងនិងជនបទ ព្រមនិងចាប់ដៃគ្នាជំរុញការកសាងទីក្រុងនិងជនបទឱ្យអភិវឌ្ឍប្រកបដោយគុណភាពកាន់តែខ្ពស់ និងកាន់តែមានចីរភាព ដើម្បីដាក់បញ្ជូលកម្លាំងចលករកាន់តែខ្លាំងសម្រាប់ការធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន-អាស៊ាន៕